ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ចាត់តាំង​ស្នងការរង​៣​រូប ចុះ​ពិនិត្យ​បទល្មើស​តាម​ព្រំដែន​និង​ស្ថានភាព​ទឹកជំនន់​

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ចាត់តាំង​ស្នងការរង​ចំនួន​៣​រូប រួមមាន​: លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​ការងារ​ព្រំដែន​គោក លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស លោក​វរសេនីយ៍ឯក ជុន លាង ស្នងការរង​ទទួល​ទិស​៨០៧ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ព្រំដែន បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង​ស្ថានភាព​ទឹកជំនន់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​ការងារ​ព្រំដែន​គោក បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការចុះ​បេសកកម្ម​តាម​ព្រំដែន​ថ្ងៃនេះ​គឺ ចុះ​ត្រួតពិនិត្យ​កងកម្លាំង​តាម​គោលដៅ -​ទប់ស្កាត់​មេខ្យល់ បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង​ការដាក់​កម្លាំង​ត្រៀមលក្ខណៈ​ជាស្រេច ដើម្បី​ត្រៀម​បង្ការ សង្គ្រោះ ពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ការជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៨០៧​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរង​ក៏បាន​នាំយក​អំណោយ​អាវយឺត ចែកជូន​ដល់​កម្លាំង និង​មានមតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ អនុវត្ត​តួនាទី ភារកិច្ច​បានល្អ រួមគ្នា​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​តាម​ព្រំដែន ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​បន្ត​អនុវត្ត​ការណែនាំ​របស់​ក្រសួងសុខាភិបាល ៣​កុំ ៣​ការពារ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា