ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា​៖​ដំណើរការ​ជួសជុល​ខ្លោងទ្វារ​តា​កាវស​ម្រេច​លទ្ធផល​បាន​៣០​ភាគរយ​

យោងតាម​ផេ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ក្នុងន័យ​លើក​តម្លៃ និង​ថែរក្សា​ប្រាសាទបុរាណ​ឱ្យនៅ​គង់វង្ស​យូរអង្វែង ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ដំណើរការ​ជួសជុល​ខ្លោងទ្វារ​តា​កាវ តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០២១​មក ហើយ​មកដល់ពេលនេះ​សម្រេចបាន​ប្រមាណ​៣០​ភាគរយ​ហើយ​។​

លោកស្រី គឹម សេង​ភក្តី អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ដំណើរការ​ជួសជុល​ព​ង្រឹ​ង​ឡើងវិញ​ខ្លោងទ្វារ​តា​កាវ ត្រូវបាន​អនុវត្ត​ចំនួន​៤​ចំណុច​ធំៗ រួមមាន ការងារ​ជួសជុល​រូប​ដំរី​អាទិទេព​ជ្រុង​នីរ​តី និង​ជ្រុង​ពាយ័ព្យ បង្កាន់ដៃ​រូប​ទេវតា និង​បង្កាន់ដៃ​អសុ​រៈ​(​យក្ស​)​។​

លោកស្រី​បន្តថា បញ្ហា​ប្រឈម​ខ្លះៗ​ដែល​ក្រុមការងារ​ជួបប្រទះ​ក្នុង​ដំណើរការ​ជួសជុល​នេះ មានដូចជា រូប​ដំរី ឬ​សំណង់​ផ្សេងៗ ត្រូវបាន​បែកបាក់​ជា​បំណែក​តូចៗ​ស្ទើរ​ទាំងស្រុង ពិបាក​ក្នុង​ការរក​ផ្គុំ​ថ្ម​ឡើងវិញ ដោយ​ត្រូវ​ប្រើប្រាស់​ថ្ម​ថ្មី​ខ្លះៗ​ដើម្បី​ជំនួស​ថ្ម​ចាស់ ដែល​បែកបាក់ ពុកផុយ​ឬ​បាត់​រក​មិនឃើញ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130