ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ចុះ​ពិនិត្យ​និង​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ​

ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​០៣​គោលដៅ ដែលមាន​ការចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ​។​

ជាក់ស្តែង ក្រុមការងារ​ប្រចាំ​ស្រុក​ប្រាសាទបាគង បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​ស្ថិតនៅក្នុង​ឃុំ​បាគង និង​ឃុំ​ក​ណ្តែ​ក​។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង​ក្រុមការងារ​បានអនុញ្ញាត​ចំនួន​០៥​សំណើ​។​
ក្រុមការងារ​ប្រចាំ​ក្រុង​សៀមរាប បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​ស្ថិតនៅ​សង្កាត់​ទឹក​វិល​។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង​ក្រុមការងារ​និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​សម្រេច​។​

ក្រៅពី​ចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ ក្រុមការងារ​សហគម​ន៍​ប្រចាំ​ស្រុក​បន្ទាយស្រី ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​ដោយបាន​នាំយក​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​គ្រួសារ​ក្រីក្រ ចាស់ជរា និង​អ្នក​ច​ត្តា​ឡី​ស័ក​ស្ថិតនៅ​ឃុំ​រុន​តា​ឯក និង​ឃុំ​រំចេក ស្រុក​បន្ទាយស្រី​សរុប​ចំនួន​១៥​គ្រួសារ​។​

សូមបញ្ជាក់ថា រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំមាន​ការបង់ប្រាក់​ទេ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130