ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Man Utd រង​បរាជ័យ​ក្រោម​ថ្វី​ជើង Young Boys ដោយ​មិនគួរ​ឲ្យ​ជឿ

​កីឡា ៖ ក្រុម​បិសាច​ក្រហម Manchester United បាន​រង​បរាជ័យ​ដោយ​មិនគួរ​ឲ្យ​ជឿ​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ Young Boys ក្នុង​លទ្ធផល ២-១ សម្រាប់ការប្រកួតបើកឆាក UEFA Champions League បើទោះបីជា Cristiano Ronaldo រកបាន​គ្រាប់​បាល់​ជួយ​ក្រុម​បិសាច​ក្រហម​នាំ​មុខមុន​ក៏ដោយ​។​

Ronaldo ស៊ុត​បាល់​នាំមុខ​នៅ​នាទី​ទី ១៣ ហើយ​សាច់​បាល់​ពេលនោះ Man Utd សម្រុក​យ៉ាង​ល្អ ដែល​រំពឹង​អាច​រកបាន​ច្រើន​គ្រាប់​បន្ថែម តែ​ដល់​នាទី ៣៥ ខ្សែការពារ​ស្លាប Aaron Wan-Bissaka បា​នប​.​ង្ក​កំហុស​នាំ​ឲ្យ​អាជ្ញាកណ្តាល​លើក​កាត​ក្រហម ហើយ​ការលេង ១០ ទល់ ១១ ពិតជា​ធ្វើ​ឲ្យ​ទម្រង់​លេង​ផ្លាស់ប្តូរ​ទាំងស្រុង​។​

​លោក Ole បាន​ផ្លាស់ប្តូរ​កីឡាករ​ប្រយុទ្ធ​ចេញ​ជា​បន្តបន្ទាប់ ហើយ​ដាក់​ការពារ​មកលេង​ទប់​ណាស់ដែរ តែ​របូត​មួយ​គ្រាប់​នៅ​នាទី ៦៦ ហើយ​ដល់​នាទី ៩០+៥ កីឡាករ Jesse Lingard បញ្ជូន​បាល់​ខុស​បច្ចេកទេស ប្រៀបដូចជា​ការ Assist ជួយ​ឲ្យ Young Boys រកបាន​គ្រាប់​បាល់​ទី​ពីរ យកបាន ៣ ពិន្ទុ​មិនគួរ​ឲ្យ​ជឿ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130