ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​ប្រកាស​ពី​ការបើក​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ទោះ​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ ១៩ នៅតែ​បន្ត​រាលដាល​ធ្ងន់ធ្ងរ​

បាងកក​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នឹង​កីឡា​លោក Phiphat Ratchakitprakarn បាន​បញ្ជាក់ថា​ទីក្រុង​បាងកក ឈុន​បូរី ភេត​ឆា​បូរី ប្រា​ហួ​ឃី​រី​ខាន់​នឹង​ឈៀង​ម៉ៃ និង​ចាប់ផ្តើម​អនុវត្ត​ផែនការ​បើក​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី ១ ខែតុលា ខាងមុខនេះ​។​

លោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា ខេត្ត​ចំនួន ២១ ផ្សេងទៀត​នឹងត្រូវ​អនុវត្តតាម​ការ​គ្រោងទុក នៅ​ថ្ងៃទី ១៥ ខែតុលា ខាងមុខ​។

បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ភី​ផាត (Phiphat) បាន​ឲ្យ​ដឹងផង​ដែរ​ថា ចំនួន​នៃ​ការឆ្លង​មេរោគ​កូ​វីដ ១៩ ថ្មី​គឺ​នៅតែ​ជា​ឧបសគ្គ​ចម្បង​មួយ​។ ប៉ុន្តែ​លោក​ក៏បាន​និយាយថា​ក្រសួង បាន​ត្រៀមខ្លួន​យ៉ាង​ពេញលេញ​សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​នេះ​។ ភូ​កេ​ត​គឺជា​ខេត្ត​ដំបូង​គេ​បង្អស់​ដែល​បាន​បើក​សាកល្បង​ដំណើរការ​នូវ​វិស័យ​ទេសចរណ៍​នេះ​ឡើងវិញ​។​

ភេត​ឆា​ប៊ូ​រី (Phetchaburi) បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ថ្ងៃទី ១ ខែតុលា ខាងមុខនេះ ដោយ​ត្រូវអនុវត្ត​លើ​វិធានការ​គ្រប់គ្រង​ជំងឺ​កូ​វីដ ១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដែល​បានដាក់​ចេញ ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​នៃ​ការឆ្លង​ថ្មី នេះ​បើតាម​ការបញ្ជាក់​ពី​អភិបាលរង​ខេត្ត​ណាត​ថា​វុ​ត​ភេត កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។ ហើយ​លោក​ក៏បាន​បន្ថែមទៀតថា វិធានការ​រឹតបន្តឹង​នេះ​នឹងត្រូវ​អនុវត្ត​នៅតាម​រោងចក្រ និង​ទីផ្សារ ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការឆ្លង​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Bangkok Post

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130