ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កាន់អំណាច​មិនទាន់បាន​ប៉ុន្មាន​ផង មេដឹកនាំ​ក្រុម​តា​លី​បង់​ផ្ទុះ​កំហឹង​ដាក់គ្នា​

កា​ប៊ុល​៖ មន្ត្រីជាន់ខ្ពស់​របស់​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​ថ្លែងប្រាប់ BBC ថា​ជម្លោះ​ដ៏​ធំ​មួយ​បាន​ផ្ទុះឡើង​រវាង​មេដឹកនាំ​តា​លី​បង់​ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​របស់​ក្រុម​នេះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

ពួកគេ​បាន​និយាយថា​ការឈ្លោះប្រកែក​គ្នា​រវាង​សហ​ស្ថាបនិក​នៃ​ក្រុម​នេះ​គឺ​លោក មូល​ឡា​អាប់​ឌុល​ហ្គា​នី​បា​រ៉ា​ដា (Mullah Abdul Ghani Baradar) និង​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​បានកើត​ឡើង​នៅ​វិមាន​ប្រធានាធិបតី​។​

សេចក្តីរាយការណ៍​មួយ​បានបញ្ជាក់​អំពី​ភាព​ខ្វែងគំនិត​គ្នា​នៅក្នុង​ការដឹកនាំ​របស់​ក្រុម​តា​លី​បង់​ចាប់តាំងពី​លោក​បា​រ៉ា​ដា​បាន​បាត់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

ក្រុម​តា​លី​បង់​បាន​ដណ្តើម​កាន់កាប់​អា​ហ្វ​ហ្កា​នី​ស្ថាន​កាលពី​ខែ​មុន ហើយ​ចាប់តាំងពី​ពេល​នោះមក​ពួកគេ​ក៏បាន​ប្រកាស​ប្រទេស​នេះ​ថា​ជា​“ អ៊ីស្លាម​អ៊ី​មឺ​រេ​ត​” ។ គណៈរដ្ឋមន្ត្រី​បណ្តោះអាសន្ន​ថ្មី​របស់​ពួកគេ​គឺជា​បុរស​ទាំងអស់ ហើយ​បង្កើតឡើង​ដោយ​ឥស្សរជន​ជាន់ខ្ពស់​តា​លី​បង់​ដែល​អ្នកខ្លះ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ចំពោះ​ការវាយប្រហារ​ទៅលើ​កងកម្លាំង​អាមេរិក​ក្នុង​រយៈពេល ២ ទសវត្ស​ចុងក្រោយ​នេះ​។​

ប្រភពពី​សមាជិក​នៃ​ក្រុម​តា​លី​បង់​ម្នាក់​បាន​និយាយថា​លោក Baradar និង Khalil ur -Rahman Haqqani ដែលជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជនភៀសខ្លួន និង​ឥស្សរជន​លេចធ្លោ​ម្នាក់​នៅក្នុង​បណ្តាញ Haqqani សកម្មប្រយុទ្ធ​បាន​ប៉ះ​ពាក្យសម្តី​គ្នា​យ៉ាងខ្លាំង​នៅក្នុង​កិច្ចពិភាក្សា​មួយ​។​

ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការឈ្លោះប្រកែក​គ្នា​បាន​ផ្ទុះឡើង​ដោយសារតែ​លោក​បា​រ៉ា​ដារ​ឧបនាយករដ្ឋមន្ត្រី​ថ្មី​មិន​សប្បាយចិត្ត​ចំពោះ​ការរៀបចំ​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​ពួកគេ​។​

គួរ​បញ្ជាក់ថា លោក​បា​រ៉ា​ដា​គឺជា​មេដឹកនាំ​តា​លី​បង់​ដំបូង​គេ​ដែល​បាន​ទាក់ទង​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​អាមេរិក​ចំពោះ​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ឆ្នាំ ២០២០ កន្លងទៅនេះ ហើយ​លោក​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ដូ​ហា​ស្តីពី​ការដក​កងទ័ព​អាមេរិក​ក្នុងនាម​ក្រុម​តា​លី​បង់​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ BBC NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130