ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​ថ្មី​ចំនួន ១៣,៧៩៨ ខណ​ស្លាប់​ចំនួន ១៤៤ នាក់​

បាងកក​៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ១៣,៧៩៨ នាក់​និង​មាន​អ្នកស្លាប់​ចំនួន ១៤៤ នាក់​បន្ថែមទៀត​ក្នុង​រយៈពេល ២៤ ម៉ោង​មុននេះ​។​

ដោយឡែក​ក្នុង​ចំនួន​ឆ្លង​ខាងលើនេះ​គឺមាន​ចំនួន ១៣,៣៤៧ សម្រាប់​ប្រជាជន​ទូទៅ​និង ៤៥១ ករណី​ដែលជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​ទន្ទឹមនឹងនេះ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ១៤,១៣៣ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១,៣៩១,៤៧៧ នាក់​ដែល​ក្នុងនោះ ១,២៤៩,៦០៣ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៤,៦៧១ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៤,៧៧៥ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​។​.​ភ្នំពេញ​ថ្មី​៕
​ប្រភព​៖ Bangkok Post

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130