ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Solskjaer ពន្យល់​មូលហេតុ​ដក Ronaldo ចេញ​យប់មិញ​

​កីឡា ៖ លោក Ole Gunnar Solskjaer បាន​ពន្យល់​ពី​ការសម្រេចចិត្ត​របស់គាត់​ក្នុង​ការដក Bruno Fernandes និង Cristiano Ronaldo ចេញពី​ការប្រកួត​ទល់​និង​ក្រុម Young Boys យប់មិញ បន្ទាប់ពី​ក្រុម​បិសាច​ក្រហម Manchester United បាន​បរាជ័យ​យ៉ាង​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​លទ្ធផល ២-១​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Goal​។​

​ស​ម្រា​បើ​ការប្រកួត​យប់មិញ Man Utd សល់​គ្នា​ត្រឹមតែ​១០​នាក់ ខណៈ​លទ្ធផល​កំពុង កំពុង​ស្មើគ្នា ១-១ តែ​អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​ស បាន​ប្តូរ​តារា​ឆ្នើម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ទាំង​ពីររូប​ចេញ នៅ​នាទី​៧២ ជំនួស​មកវិញ​ដោយ Nemanja Matic និង Jesse Lingard​។ កីឡាករ​ជម្រើសជាតិ​អង់គ្លេស Lingard ជា​អ្នក​បង្កកំហុស​នៅ​ចុង​ម៉ោង ធ្វើឱ្យ Young Boys មានឱកាស​ស៊ុត​គ្រាប់​ជ័យជម្នះ​។​

យ៉ាងណាមិញ​ក្រោយ​ចប់​ការប្រកួត​លោក Solskjaer បាន​និយាយថា​៖ “​ការប្រកួត​ជាង​៧០​នាទី​ទៅហើយ​។ ពួកគេ​ទាំងពីរ​បាន​រត់​ជាច្រើន​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃនេះ​។ ពេលនោះ​យើង​ត្រូវការ​បទពិសោធន៍​រប​ស់ Matic និង​កម្លាំង​របស់ Lingard​។ រឿង Lingard គ្មាន​កីឡាករ​ណា​ចង់​បង្កកំហុស​នោះទេ តែ​នេះ​ជា​ផ្នែក​មួយ​នៃ​ការប្រកួត​។ យើង​ជាម​នុស្ស គ្រប់​កីឡាករ​ទាំងអស់​សុទ្ធតែ​អាច​បង្កកំហុស​។ យើង​នឹង​រៀន​ពី​វា ហើយ​គាត់​ក៏​នឹង​រៀនសូត្រ​ពី​កំហុស​មួយ​នេះ​”៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130