ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Keisuke Honda រកឃើញ​ក្លិប​ថ្មី ដើម្បី​បន្ដ​អាជីព​ហើយ​

កីឡា ៖ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បាន​រកឃើញ​ក្លិប​ថ្មី ដើម្បី​បន្ដ​អាជីព​នៅ​អឺរ៉ុប​បាន​ហើយ គឺ​ក្លិប FK Suduva នៃ​ក្របខណ្ឌ​លី​គ​កំពូល​ប្រទេស​លី​ទុយ​អា​នី (A Lyga) ដោយ​លោក​នឹង​ពាក់អាវ​លេខ​៣​។

​សូមជម្រាបថា ក្លិប FK Suduva គឺជា​ក្លិប​ទី​១១ ក្នុងចំណោម ៩​ប្រទេស​នៅ​អឺរ៉ុប ដែល​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​ប្រកប​អាជីព ក្រៅពី​ប្រទេស​កំណើត ដោយ​អតីត​តារា​ឆ្នើម​របស់ AC Milan ធ្លាប់​លេង​ឲ្យ​ក្លិប​នៅ​ប្រទេស​ហូ​ឡង់ រុស្ស៊ី អ៉ី​តា​លី ម៉ិ​ក​ស៊ិ​ក អូស្ត្រាលី ប្រេ​ស៊ី​ល ព័រ​ទុយ​ហ្គា​ល់ និង​អា​ស៊ែ​បៃ​ហ្ស​ង់​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា