ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្មេង​សោះតែ​មក​ប្រកបមុខរបរ​ខុសច្បាប់​បែបនេះ​

ខេត្តបាត់ដំបង ៖ នារី​វ​យ័​ក្មេង​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម្សិលមិញ នា វេលា​ម៉ោង ១៣​និង​២៥​នាទី​នៅ​ចំណុច​ក្រុមទី​៦ ភូមិ​រំចេក​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ពីបទ​ជួញដូរ​គ្រឿងញៀន​។​

តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នារី​វ​យ័​ក្មេង​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ហេង​ស្រី​លាភ​ភេទ​ស្រី​អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​២ សង្កាត់​រតន​: ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។​

ចំណែក​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖
– ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា ចំនួន ៤០​ថង់​សង្ស័យ​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ICE ទម្ងន់ ១៧.៧០​ក្រាម​(​ទាំង សម្បក​)
-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​រាង​មូល​សំប៉ែត​មាន​ត្រា​អក្ស​WY ចំនួន​០២ គ្រាប់ សង្ស័យ​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​យ៉ាម៉ា ទម្ងន់​០.១២ ក្រាម​
-​ទូរស័ព្ទដៃ​ចំនួន​០១ គ្រឿង​
-​សំភារ​:​សំរាប់​ច្រក​រំលែក​ថ្នាំញៀន​លក់​មួយចំនួន ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130