ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​ត្រូវបាន​បញ្ឈប់​ពីស​ភា​

ទីក្រុង​ឡុង​៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​ត្រូវបាន​បញ្ឈប់​ពី​សភា​អង់គ្លេស ដោយសារតែ​ទីក្រុង​ប៉េកាំង​បានដាក់​ទណ្ឌកម្ម​លើ​អ្នកតាក់តែង​ច្បាប់ បន្ទាប់ពី​ពួកគេ​បាន​និយាយ​ប្រឆាំងនឹង​ការរំលោភ​លើ​សិទ្ធិមនុស្ស​ដែល​សំដៅ​ទៅលើ​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ​នៅក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ខេត្ត​ស៊ីន​ជាំ​ង​។​

ប្រធានរដ្ឋសភា​គឺ​លោកស្រី Lindsay Hoyle និង​លោក John McFall បាន​និយាយថា “​វា​មិន​សមស្រប​ទាល់តែសោះ​សម្រាប់​លោក Zheng Zeguang ក្នុងការ​លើកឡើង​ពី​បញ្ហា​នេះ នៅក្នុង​រដ្ឋសភា នៅ​ចំពោះមុខ​សមាជិក​នានា​នៅក្នុង​កិច្ចប្រជុំ​មួយ​ដែល​រដ្ឋសភា​បាន​ប្រារព្ធ​ឡើង​។ ការបញ្ឈប់​នេះ​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។​

លោកស្រី Hoyle បាន​និយាយថា ខ្ញុំ​តែងតែ​ជួបប្រជុំ​ជាមួយ​ឯកអគ្គរដ្ឋទូត​មកពី​ទូទាំង​ពិភពលោក​ដើម្បី​បង្កើន​ទំនាក់ទំនង​យូរអង្វែង​រវាង​ប្រទេស និង​សមាជិកសភា​” ។ ការបញ្ឈប់​នេះ​ត្រូវបាន​កាសែត​ថេ​ម​ស៍ (Time) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ថា​ជាការ​អន្តរាគមន៍​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ប្រទេស​ចិន​បានដាក់​ទណ្ឌកម្ម​លើ​អ្នកនយោបាយ​ជនជាតិ​អង់គ្លេស មេធាវី និង​អ្នក​ដែល​សិក្សា​នៅ​ទីនោះ​ចំនួន ៩ នាក់​កាលពី​ខែមីនា កន្លងទៅ​ពីបទ​ផ្សព្វផ្សាយ​ពីអ្វី​ដែល​ខ្លួន​និយាយ ថា​ជាការ​ភូតកុហក និង​ព័ត៌មាន​មិន​ពិត ជុំវិញ​ការ​ព្យាបាទ​ទៅលើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​មូស្លីម​។​.​ភ្នំពេញ​ថ្មី​៕ ប្រភព​៖ ALJAZEERA

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130