ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​មីន​បន្ត​បញ្ជូន​ក្រុមការងារ​ចុះ​ពិនិត្យ​គុណភាព​ការស្រាវជ្រាវ​ចម្ការមីន និង​ការ​បោសសម្អាត​មីន​/​គ្រាប់​

ដើម្បី​ពង្រឹងគុណភាព​ការងារ​ស្រាវជ្រាវ​ចម្ការមីន និង​ការ​បោសសម្អាត​មីន​/​គ្រាប់ ក្រុម​ត្រួតពិនិត្យ​អាជ្ញាធរ​មីន​បាន​បន្ត​ចុះ​ពិនិត្យ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ចម្ការមីន​មូលដ្ឋាន ការ​បោសសម្អាត​មីន​/​គ្រាប់ និង​ការត្រួតពិនិត្យ​ផ្ទៃដី​ក្រោយពេល​បោសសម្អាត ដែល​អនុវត្ត​ដោយ​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ​នៅតាម​បណ្តា​ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​មីន​/​គ្រាប់​មួយចំនួន​ដូចជា​៖ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ។​ល​។

​ការត្រួតពិនិត្យ​គុណភាព​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី ពង្រឹងគុណភាព​ការងារ​របស់​ប្រតិបត្តិ​ករ​ក្នុងពេល​កំពុង​អនុវត្ត ដើម្បី​ធានាថា​៖
១. ទិន្នន័យ​នៃ​ការស្រាវជ្រាវ​ចម្ការមីន​មូលដ្ឋាន​មាន​សុក្រឹតភាព
២. សកម្មភាព​ពេល​កំពុង​ការ​បោសសម្អាត​មីន​/​គ្រាប់​មាន​លក្ខណៈ​ត្រឹមត្រូវ​ស្របតាម​ស្តង់ដា​ជាតិ និង​មាន​សុវត្ថិភាព​
៣. ផ្ទៃដី​ដែល​បាន​បោសសម្អាត​រួច មាន​សុវត្ថិភាព​មុន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា