ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យប់មិញ Ronaldo បាន​បង្កើត​កំណត់ត្រា​ពិសេស​ជាច្រើន​នៅ UCL

កីឡា ៖ Cristiano Ronaldo របស់​ក្រុម​បិសាច​ក្រហម Manchester United បា​នរក​គ្រាប់​បាល់​ដំបូង​នៃ​ការប្រកួត​វគ្គ​ចែក​ពូ​ល Champions League ឆ្នាំ ២០២១-២២ ទល់នឹង​ក្រុម Young Boys កាលពី​យប់មិញ ខណៈ​នេះ​គឺជា​ក្រុមទី ៣៦ ហើយ​ដែល​ខ្សែប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ​ធ្លា​ប់រក​គ្រាប់​បាល់​បាន​នៅក្នុង​ពាន UCL, ចំណែកឯ Messi ក៏​ជា​ម្ចាស់​កំណត់ត្រា​នេះ​ផងដែរ ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ អា​ហ្ស​ង់​ទីន បាន​កាន់​កំណត់ត្រា​នេះ​មុន ក្នុងនាម​ជា​អ្នក​ដែល​ធ្លាប់​ស៊ុត​បញ្ចូល​ទី​ទៅលើ​ក្រុម ៣៦ ផ្សេងៗ​គ្នា​នៃ​ពាន UCL

​បន្ថែម​ពីលើ​នេះ​កីឡាករ​សញ្ជាតិ​ព័រទុយហ្កាល់​រូបនេះ​ក៏បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រក​គ្រាប់​បាល់​បើកឆាក​សម្រាប​ក្រុម​ពីរ​ផ្សេងគ្នា​នៅក្នុង​ក្របខ័ណ្ឌ Champions League ដែល​ពីមុន​បាន​រក​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម Real Madrid ក្នុង​ជ័យជម្នះ ៥-២ ទល់នឹង​ក្រុម FC Zurich ក្នុង​រដូវ​កាល ២០០៩-១០ ។​

​ក្រៅពីនេះ Ronaldo បាន​បង្កើត​កំណត់ត្រា​នៅ Champions League មួយទៀត​ក្នុងការ​បង្ហាញខ្លួន​លើក​ទី​១៧៧​ប្រកួត ហើយ​ស្ថិតិ​បែបនេះ​ខ្សែប្រយុទ្ធ​សញ្ជាតិ ព័រ​ទុយ​កាល់ ក៏បាន​តាម​ស្មើរ​កំណត់ត្រា​របស់ Casillas ផងដែរ ដែល​គាត់​ធ្លាប់បាន​លេង​នៅក្នុង​ពានរង្វាន់​កំពូល​អឺរ៉ុប​ចំនួន ១៧៧ ប្រកួត​ដូចគ្នា​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130