ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​២​គ្រាប់​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​សមុទ្រ​ខាងកើត​

​សេ​អ៊ូ​ល​៖ អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង (JCS) បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ២ គ្រាប់​ចូលក្នុង​ដែនទឹក​ភាគ​ខាងកើត​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ស៊ិន​ហួរ​។​

​ទីភ្នាក់ងារ JCS បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​មី​ស៊ី​ល​ផ្លោង​ពីរ​គ្រាប់​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​បាញ់​នៅ​ព្រឹក​ថ្ងៃនេះ​ពី​តំបន់​ដី​កណ្តាល​របស់​កូរ៉េខាងជើង​ឆ្ពោះទៅ​សមុទ្រ​ខាងកើត​។ JCS បាន​កត់សម្គាល់ថា​អាជ្ញាធរ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​កំពុងធ្វើការ​វិភាគ​លម្អិត​បន្ថែមទៀត​។​

​សូមជម្រាបថា ការបាញ់​មី​ស៊ី​ល​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ខ្លួន​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ប្រភេទ​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា