ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឡាវ​កំពុង​ពិចារណា​អំពី​លទ្ធភាព​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩​ដូ​ស​ទី ៣

វៀង​ច័ន្ទ​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាជ្ញាធរ​សុខាភិបាល​ឡាវ​កំពុង​ពិចារណា​លើ​ជម្រើស​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ដូ​ស​ទី ៣ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ធាតុ​ស៊ាំ​ការពារ​រាងកាយ​របស់​មនុស្ស ដើម្បី​ប្រឆាំងនឹង​ជំងឺ​កូ​វីដ -១៩ ថ្មី​ដូចជា Delta ជាដើម​។​

បើ​យោងតាម​ការបញ្ជា​ក់រប​ស់ កាសែត​វៀង​ច័ន្ទ​ថា​ម​ស៍បាន​ឲ្យ​ដឹងថា ការសិក្សា​កំពុងដំណើរការ​នៅ​ប្រទេស​ឡាវ​ស្តីពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដូ​ស​ទី ៣ ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នូវ​វីរុស​កូ​វីដ ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដោយ​ក្នុង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក (WHO) ។​

អគ្គនាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ ១៩ ឡាវ​លោក​រតនៈ​សាយ​ភឿ​សុ​វ៉ាន់ (Rattanaxay Phetsouvanh) កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ប្រាប់​អ្នកកាសែត​ថា ការសិក្សា​កំពុង​ធ្វើឡើង ដើម្បី​ព្យាយាម​កំណត់ថា​តើ​វ៉ាក់សាំង​កូ​វីដ -១៩ ចាក់​លើក​ទី ៣ នេះ​អាច​បង្កើន​ភាពស៊ាំ​បានដែរ​ឬទេ​។​

លោក​រតនៈ​សាយ​ភឿ​សុ​វ៉ាន់​ក៏បាន​បន្តថា មនុស្ស​ភាគច្រើន​បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ​ការចាក់​វ៉ាក់សាំង​បង្ការ​នេះ ក៏ដូចជា​ការចាក់​ដូ​ស​ទី ៣ នេះ​ផងដែរ​។ ប៉ុន្តែ​នៅ​ដំណាក់កាល​នេះ​មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​ដែល​បានបង្ហាញ​ពី​ប្រសិទ្ធិភាព​នៃ​ការចាក់​ដូ​ស​ទី ៣ នេះ​នៅឡើយ​ទេ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Xinhua News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា