ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG ធ្វើបាន​ត្រឹម​ស្មើ​ជាមួយ Club Bruges ទោះ​មាន Messi, Neymar និង Mbappe

​កីឡា ៖ Paris St-Germain ធ្វើបាន​ត្រឹម​ស្មើ​ជាមួយ​ក្លឹប Club Bruges លទ្ធផល ១-១ ក្នុងការ​ប្រកួត​ដំបូង​ពាន Champions League ក្នុង​ពូ​ល A កាលពី​យប់មិញ​។​

​សម្រាប់​ការប្រកួត​នេះ​ដែល PSG បាន​បើក​ការនាំ​មុខមុន​ដោយ​ខ្សែបម្រើ Ander Herrera ក្នុង​នាទី​ទី​១៥ មុនពេល​កីឡាករ Hans Vanaken តាម​ស្មើ​ឲ្យ Club Bruges វិញ​នាទី​២៧​។ លទ្ធផល ១-១ នេះ​បាន​បន្សល់​រហូតដល់​ចប់​៩០​នាទី ។​

​យ៉ាងណាមិញ​មុន​ការប្រកួត​អ្នកគាំទ្រ​ជឿជាក់ថា PSG នឹង​អាច​យកឈ្នះ Club Bruges ច្រើន​គ្រាប់ ព្រោះ​តែមាន​វត្តមាន Lionel Messi, Neymar និង Mbappe លេង​ជាមួយគ្នា​។ ប៉ុន្តែ​លទ្ធផល​ខុសពី​ការរំពឹងទុក ដោយ​ក្រុម​ទាំងពីរ​លេង​បាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា