ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ថានីយ​,​ដេប៉ូ​ប្រេងឥន្ធនៈ ១៦​ទីតាំង​ក្នុង​ខេត្ត​ចំនួន ៤​ត្រូវបាន​រកឃើញថា​ប្រកប​អាជីវកម្ម​មិន​សុច្ចរិត​

​មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តស្វាយរៀង ខេត្តកំពង់ធំ និង​ខេត្តសៀមរាប បាន​រកឃើញ​ស្ថាន​នី​យ៍​,​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​១៦​ទីតាំង ថា​បាន​ប្រកប​អាជីវកម្ម​មិន​សុចរិត និង​ទំនិញ​ខូចគុណភាព​ប្រមាណ ២៥៣​គីឡូក្រាម​ត្រូវបាន​ដកហូត​ផងដែរ​។​

(​សាខា ក​.​ប​.​ប​.): តាម​មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា ក​.​ប​.​ប​.​បាន​ឲ្យ​ដឹងថា បណ្តា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ដែល​បាន​រកឃើញថា​មាន​ភាពមិន​អនុលោម​នៅក្នុង​ស្ថានីយ​/​ដេប៉ូ​សរុប​ចំនួន ១៦​ទីតាំង ក្នុងនោះ​រួមមាន​៖
1) ៥​ស្ថានីយ​/​ដេប៉ូ ស្ថិតក្នុង​ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​
2) ៥​ស្ថានីយ​/​ដេប៉ូ ស្ថិតក្នុង​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​
3) ៣​ស្ថានីយ​/​ដេប៉ូ ស្ថិតក្នុង​ស្រុក​សន្ទុក និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​
4) ៣​ស្ថានីយ​/​ដេប៉ូ ស្ថិតក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ទន្ទឹមនឹងនោះ ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ២៥៣.៦៥​គីឡូក្រាម ត្រូវបាន​ដកហូត​ក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ទីផ្សារ របស់​សាខា ក .​ប​.​ប​. ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​

គួរ​បញ្ជាក់ថា ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ និង​អាជីវករ​ខាងលើ ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ត្រូវបាន​មន្ត្រី​ជំនាញ​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន ចំពោះ​ទំនិញ​ខូចគុណភាព​ដែល​បាន​ដកហូត​នឹងត្រូវ​រៀបចំ​នីតិវិធី​កម្ទេចចោល​នាពេល​ក្រោយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា