បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាប្រទេសថៃបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៣,៨៩៧ នាក់និងមានអ្នកស្លាប់ចំនួន ១៨៨ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងមុននេះ។
ដោយឡែកក្នុងចំនួនឆ្លងខាងលើនេះគឺមានចំនួន ១៣,៥០៣ សម្រាប់ប្រជាជនទូទៅនិង ៣៩៤ ករណីដែលជាអ្នកទោសក្នុងពន្ធនាគារ។ទន្ទឹមនឹងនេះនៅថ្ងៃពុធម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១៣,៥២៧ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១,៤០៥,៣៧៤ នាក់ដែលក្នុងនោះ ១,២៦៣,១៣០ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៤,៨៥៩ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៤,៩៥៣ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ។.ភ្នំពេញថ្មី៕
ប្រភព៖ Bangkok Post