ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សហព័ន្ធ​ប្រដាល់សកល រៀបចំ​ការប្រកួត​ថ្មី​មួយ ដើម្បី​គោលដៅ​ស៊ី​ហ្គេម

​កីឡា ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បានប្រកាស​ពី​ការប្រកួត​ថ្មី​មួយ ដែល​ប្រសិទ្ធ​នាម​ឲ្យ​ថា «ULTIMATE BOXING CHAMPIONSHIP 2021» សប្តាហ៍​ទី​១ នា​ថ្ងៃទី​១៩ ខែកញ្ញា ដែលមាន​៦​ប្រកួត លើ​៥​ប្រភេទ​ទម្ងន់​ពី ៤៩ ដល់ ៦៤​គីឡូក្រាម ដោយ​ព្រឹត្តិការណ៍​នេះ គឺជា​ការ​សម្រួច​បច្ចេក​ទេស​ឆ្ពោះទៅ​ប្រជែង​មេដាយ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២​លើក​ចំពោះមុខ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​

​គួរ​បញ្ជាក់ថា កម្មវិធី​ប្រកួត​នេះ គ្រោង​រៀបចំ​ចំនួន ៦​លើក រៀងរាល់​ពីរ​សប្តាហ៍ នៅ​ក្លឹប​ប្រដាល់​នាយកដ្ឋានអង្គរក្ស​រប​ស់លោក​គ្រូ ស៊ន អេ​លី​ត​។ សម្រាប់​ការរៀបចំ​កម្មវិធី​ប្រកួត​លើក​ទី​១ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ៦:០០ នាទី​ល្ងាច ដោយមាន​ចំនួន ៦​គូ និង​មានការ​ចូលរួម​ប្រកួត​ពី​កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល និង​កីឡាករ​មកពី​បណ្តា​ក្លឹប​ប្រដាល់​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តសៀមរាប​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា