ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កោះ​ហ្សា​ម៉ា​អ៊ី​ក​នឹង​ប្រើ​វ៉ាក់សាំង Sinopharm របស់​ចិន​សម្រាប់​ដូ​ស​ជំរុញ​

ម៉ិ​ក​ស៊ី​ក​៖ កោះ​ហ្សា​ម៉ា​អ៊ី​ក​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រភេទ ស៊ី​ណូ​ហ្វា​ម​ដែល​ផលិត​នៅ​ប្រទេស​ចិន​មុន​ដំណាច់​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​លោក​វេជ្ជបណ្ឌិត Jacquiline Bisasor-McKenzie ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់​កោះ​មួយ​នេះ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី​ជំងឺ​រាតត្បាត​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល និង​សុខុមាលភាព កាលពី​ចុង​សប្តាហ៍​មុន​លោក ប៊ី​សា​សា​-​ម៉ាក​ខេន​ហ្សី​បាន​និយាយថា វ៉ាក់សាំង​ប្រភេទ Sinopharm នឹង​ស្ថិតនៅ​ក្នុងចំណោម​វ៉ាក់សាំង​ប្រមាណ ១ លាន​ដូ​ស​ផ្សេងទៀត ដែល​រំពឹងថា និង​ចាក់​ជូន​ប្រជាជន​នៅក្នុង​ខែវិច្ឆិកា ខាងមុខនេះ​។​

សមាជិក​សហគមន៍​ចិន​ប្រចាំ​នៅ​ហ្សា​ម៉ា​អ៊ី​ក​បានស្នើរ​សុំ​វ៉ាក់សាំង Sinopharm ដែល​នឹងត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កា​រា​បៀ​ន រួមទាំង​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​និង​ហ្គី​យ៉ាណា ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា រហូតមកដល់​ពេលនេះ​ជនជាតិ​ហ្សា​ម៉ា​អ៊ី​ក​ទទួលបាន​ការចាក់​វ៉ាក់សាំង​ប្រភេទ AstraZeneca, Pfizer និង Johnson & Johnson រួចរាល់​ហើយ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Xinhua News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា