ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តៃវ៉ាន់​ត្រូវការ​ទឹកប្រាក់ ៨,៧ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ផលិត​អាវុធ​

តៃប៉ិ​៖ តៃវ៉ាន់​បានស្នើ​សុំ​ការចំណាយ​បន្ថែម ២៤០ ពាន់​លាន​ដុល្លារ​តៃវ៉ាន់ (៨,៦៩ ពាន់​លាន​ដុល្លារ​) លើ​វិស័យ​ការពារជាតិ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ រួមទាំង​មី​ស៊ី​ល​ថ្មី ដោយ​ត្រូវការ​បន្ទាន់​ក្នុង​ការធ្វើ​ទំនើបកម្ម​អាវុធ​ប្រឈមមុខ​ពី​ការគំរាមកំហែង​ធ្ងន់ធ្ងរ​មួយ ពី​សំណាក់​ប្រទេស​ចិន​ដែល​អះអាងថា និង​យក​កោះ​នេះ​មក​គ្រប់គ្រង​វិញ​ឲ្យ​បាន​។​

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ដែល​បាន​ឡើងកាន់តំណែង​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១៦ បានធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ និង​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​នេះ​អស់​ជាច្រើន​។​

ទឹកប្រាក់​ដែល​បានមកពី​ការចំណាយ​ខាង​ផ្នែក​យោធា​ចំនួន ៤៧១,៧ ពាន់​លាន​ដុល្លារ​តៃវ៉ាន់ (១៧ ពាន់​លាន​ដុល្លារ​) សម្រាប់​ឆ្នាំក្រោយ ដែល​ចាប់ផ្តើម​នៅ​ខែមករា ខាងមុខនេះ និង​ត្រូវអនុម័ត​ដោយ​សភា​។ គណបក្សកាន់អំណាចរ​បស់​លោកស្រី Tsai មាន​សំឡេង​ភាគច្រើន ដូច្នេះ​ការអនុម័ត​នេះ​អាច​នឹងមាន​ភាពរលូន​។​

បើ​យោងតាម​ការបញ្ជាក់ របស់​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា “ ពួក​កុ​ម្មុយ​និ​ស្ត​ចិន​បាន​បន្ត​វិនិយោគ​យ៉ាងច្រើន​ក្នុង​ថវិកា​ការពារជាតិ និង​កងកម្លាំង​យោធារ​បស់​ពួកគេ ឲ្យ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ហើយ​ពួកគេ​បាន​បញ្ជូន​យន្តហោះ និង​កប៉ាល់​ជា​ញឹកញាប់​ដើម្បី​លុកលុយ និង​យាយី​ដល់​សមុទ្រ​និង​ដែនអាកាស​របស់​យើង​”​។

សេចក្ដីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា