ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នាយករដ្ឋមន្ត្រី​ហៃ​ទី​ជំនួស​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌​បន្ទាប់ពី​បណ្តេញ​ព្រះរាជអាជ្ញា​ចេញ​

ហៃ​ទី​៖ នាយករដ្ឋមន្ត្រី​ហៃ​ទី​លោក Ariel Henry បាន​ជំនួស​តំណែង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​របស់​ប្រទេស​នេះ នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការបណ្តេញចេញ​នូវ​ប្រធាន​រដ្ឋអាជ្ញា​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ពាក់ព័ន្ធ​នឹង​ការធ្វើឃាត​ប្រធានាធិបតី​លោក Jovenel Moise កាលពី​ខែកក្កដា​កន្លងទៅនេះ​។​

ការលាលែង​ពី​តំណែង​របស់​អគ្គលេខាធិកា​រ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ហៃ​ទី​លោក Renald Luberice បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ហើយ​លោក​បាន​បញ្ជាក់ថា លោក​មិនអាច​បន្ត​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​នាយករដ្ឋមន្ត្រី​ដែល មិនមាន​បំណង​សហការ​ជាមួយនឹង​ក្រសួង​យុ​ត្តិ​ធ​ម៍​ទេ ផ្ទុយទៅវិញ​ថែមទាំង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ទម្លាក់​តំណែង​របស់លោក​ថែម​ទៀតផង​។​

បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​នៅក្នុង​កាសែត​ផ្លូវការ​របស់​ហៃ​ទី បាន​បញ្ជាក់ថា ការលាលែង​ពី​តំណែង​នេះ​បាន​ធ្វើឡើង​នៅពេលដែល​លោក Henry ឡើង​ជំនួស​តំណែង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​.​ភ្នំពេញ​ថ្មី​៕
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា