ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូ​វីដ​១៩ ចូល​វត្ត​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ខណៈព្រះសង្ឃ ១៥​អង្គ​និង​ក្មេង​វត្ត​ម្នាក់​វិជ្ជមាន​កូ​វីដ​១៩

ខេត្តបន្ទាយមានជ័យ ៖​វីរុស​កូ​វីដ​១៩ បាន​ឆ្លង​រាលដាល​ចូល​វត្ត​ព្រះ​ពន្លា​ភូមិ​/​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​លទ្ធផល​សំណាក វិជ្ជមាន​ព្រះសង្ឃ ១៥​អង្គ រួមទាំង​ចៅអធិការ គ្រូសូត្រ​និង​ភិក្ខុ សាមណេរ​(​នេន​)​ចាស់​ក្មេង​ព្រម​ចំនួន​១៥​អង្គ​ព្រមទាំង​ក្មេង​វត្ត​ម្នាក់​ផង ។​នេះ​បើតាម​លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​អោយដឹង​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២១ ។​

ចំណែក​អាចារ្យវត្ត​និង​មន្ត្រី​សង្ឃ​បានអោយដឹងថា ៖ ការឆ្លង​កូ​វីដ​១៩ ចូលក្នុង​វត្ត​នេះ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃមុន​រដូវ​កាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ចូលមក​ដល់​។ ទោះយ៉ាងណា វត្ត​នៅ​មិនបាន​បញ្ជាក់​អោយ​ច្បាស់​ថា តើ​ប្រភព​នៃ​ការឆ្លង​កូ​វីដ​ចូល​វត្ត​នៅក្នុង​ក្រុង​សិរីសោភ័ណ​នេះ បាន​ឆ្លង​ពី​ប្រភព​ណា​មក​ទេ​។

នៅ​ថ្ងៃទី​១៦​ខែកញ្ញា​នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អភិបាលក្រុង​ក៏បាន​ទៅពិនិត្យ​ដំណើរ​ការយក​សំណាក​និង​សួរសុខទុក្ខ​ព្រះសង្ឃ អាចារ្យ គណៈកម្មការ តាជី​យាយជី ក្មេង​វត្ត​និង​ពុទ្ធបរិស័ទ​ផងដែរ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130