ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ា​ឡេ​ស្ទី​ន​ថ្កោលទោស​ការប្រឆាំង​របស់​អ៊ីស្រាអែល​ចំពោះ​ដំណោះស្រាយ​នៅក្នុង​រដ្ឋ​ពីរ​

រ៉ា​ម៉ា​ឡា​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប៉ា​ឡេ​ស្ទី​ន បាន​ថ្កោលទោស​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​បច្ចុប្បន្ន ចំពោះ​ការបដិសេធ​ដំណោះស្រាយ​នៅក្នុង​រដ្ឋ​ពីរ និង​ការប៉ុនប៉ង​បំផ្លាញ​ឱកាស​ណាមួយ ក្នុង​បំណង​ដើម្បី​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន រួមជាមួយ​នឹង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត ជា​រដ្ឋធានី​របស់ខ្លួន​។​

ក្រសួងការបរទេស​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា តំណែង​របស់​នាយករ​ដ្ឋ​មន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​លោក Avigdor Lieberman គឺជា​ផ្នែក​មួយ​នៃ​វិធានការ​អ៊ីស្រាអែល​បែប​ឯកតោភាគី ដែលមាន​គោលបំណង​លុបបំបាត់​បុព្វហេតុ​ប៉ា​ឡេ​ស្ទី​ន​។​

សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ស្តីបន្ទោស​ថ្នាក់ដឹកនាំ​ប៉ា​ឡេ​ស្ទី​ន ក្រោមលេស​ក្លែងក្លាយ​មួយ ដើម្បី​លាក់បាំង​ពី​មហិច្ឆតា​របស់​ពួកគេ​ក្នុង​ការចង់​ពង្រីក​ការតាំង​ទីលំនៅ​នៅលើ​ទឹកដី​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​

សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​“ ការ​ញុះញង់​របស់​អ៊ីស្រាអែល គឺជា​សង្គ្រាម​នយោបាយ និង​ការឈ្លានពាន​ប្រឆាំង​ទៅនឹង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ប្រឆាំងនឹង​សិទ្ធិ​ស្របច្បាប់​របស់​ពួកគេ ក៏ដូចជា​ប្រឆាំង​ទៅនឹង​ការដឹកនាំ​របស់​ពួកគេ​” គោលនយោបាយ​នេះ​នឹង​ជះឥទ្ធិពល​ដល់​ដំណើរការ​ដោះស្រាយ​ជម្លោះ​នេះ​ផងដែរ​។​

សេចក្តីថ្លែងការណ៍​ក៏បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​រួមមាន​ប្រទេស​រុស្ស៊ី សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​នេះ​ផ្ទាល់​ឱ្យទទួល​ខុសត្រូវ​ផ្នែក​ច្បាប់ និង​សីលធម៌​របស់​ពួកគេ​ចំពោះ​ការវាយដំ​ជំហរ​នយោបាយ ពី​សំណាក់​ប្រទេស​អ៊ីស្រាអែល​។​.​ភ្នំពេញ​ថ្មី​៕
​ប្រភព​៖ Xinhua News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130