ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នាយករដ្ឋមន្ត្រី​បា​ហា​ម៉ាស​បរាជ័យ​ក្នុងការ​បោះឆ្នោត​ក្នុងស្ថានភាព​កូ​វីដ ១៩

បា​ហា​ម៉ាស​៖ នាយករដ្ឋមន្ត្រី​បា​ហា​មេន លោក​ហ៊ូ​ប៊ឺ​ត​មីន​នី​ស (Hubert Minnis) បានទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជាស​កល​នៅ​កោះ​អា​ត្ល​ង់​ទិ​ក ។​ការ​បរាជ​យ័​នោះ បណ្តាលមកពី​ការកើនឡើង​នៃ​ករណី​កូ​វីដ ១៩ និង​ការធ្លាក់ចុះ​នៃ​វិស័យសេដ្ឋកិច្ច ដោយ​ត្រូវ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ តែមួយ​មុខ​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ លោក​មីន​នី​សបាន​ទូរស័ព្ទ​ទៅ​លោក​ហ្វី​លី​ព​ដេ​វី​ស (Philip Davis) ដែលជា​អ្នកឈ្នះ​ក្នុងការ​បោះឆ្នោត​នេះ ដើម្បី​អបអរសាទរ​ដល់​លោក និង​គណបក្ស​សេរីនិយម​រីកចម្រើន​របស់លោក ផងដែរ​។​

លោក​មីន​នី​ស មេដឹកនាំ​គណបក្ស​ចលនា​ជាតិ​សេរី (FNM) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​“ ខ្ញុំ​បាន​ផ្តល់នូវ​បំណងប្រាថ្នា​ដ៏​ល្អ​បំផុត​មួយ​ដល់​គាត់ ស្រប​ពេលដែល​រដ្ឋាភិបាល​របស់គាត់ និង​ត្រូវ​ប្រឈមមុខ​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ និង​ការស្តារ​សេដ្ឋកិច្ច​របស់​យើង​ឡើងវិញ​” ។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា