ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន​បញ្ចប់​បេសកម្ម​រយៈពេល ៣ ខែ​ក្នុង​ការសាងសង់​ស្ថានីយ​យានអវកាស​

ប៉េ​កាង​៖ នៅ​ថ្ងៃ​សុក្រ​នេះ អវកាសយានិក​ចិន​ចំនួន ៣ នាក់​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​គន្លង​គោចរ​ជា​លើកដំបូង បានបញ្ចប់​បេសកកម្ម​សាងសង់​យានអវកាស​រយៈពេល ៣ ខែ របស់​ពួកគេ និង​បាន​វិល​ត្រឡប់មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព​ហើយ​។

នេះ​ក៏​ជា​លើកដំបូង​ផងដែរ ដែល​ទីតាំង​ចុះចត​សម្រាប់​យានអវកាស ដុង​ហ្វេ​ង ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្វែងរក ក៏ដូចជា​ចំណត​សម្រាប់​យានអវកាស​ដែលមាន​មនុស្ស​ជិះ ផងដែរ​។​

នៅ​ថ្ងៃទី ១៧ ខែមិថុនា កន្លងទៅនេះ យានអវកាស Shenzhou-12 ត្រូវបាន​បាញ់​បង្ហោះ​ចេញពី មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន ហើយ​បាន​ចូល​ចត​នៅ​ស្ថានីយ​យានអវកាស Tianhe ។ បន្ទាប់ពី​ការចុះ​ចត អវកាសយានិក​ទាំង ៣ នាក់​បាន​ចូលទៅក្នុង​ស្ថានីយ​ហើយ​បាន​ស្នាក់នៅ​ក្នុងនោះ​រយៈពេល ៣ ខែ នៅក្នុង​លំហ​។​

ក្រុម​នាវិក​បាន​សាកល្បង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស​ផ្សេងៗ ជា​បន្តបន្ទាប់​។ ពួកគេ​បាន​សាកល្បង​បច្ចេកវិទ្យា​សំខាន់ៗ​មួយចំនួន សម្រាប់​ការសាងសង់ និង​ប្រតិបត្តិការ​យានអវកាស ដែល​ទាក់ទង​ទៅនឹង​ការ​ស្នាក់នៅ​រយៈពេល​វែង សម្រាប់​អវកាសយានិក ប្រព័ន្ធ​កែច្នៃ​ឡើងវិញ និង​ទ្រទ្រង់​ជីវិត​ការផ្គត់ផ្គង់​សម្ភារៈ​អវកាស​សកម្មភាព​ក្រៅ​ម៉ោង ពិសេស​ប្រតិបត្តិការ និង​ការថែទាំ​សុខភាព​នៅក្នុង​គន្លង​គោចរ​នេះ​។​.​ភ្នំពេញ​ថ្មី​៕ ប្រភព​៖ Xinhua News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា