ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ា​គី​ស្ថាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ ថ្មី​ចំនួន ២.៩២៨ បន្ថែមទៀត​

អ៊ី​ស្លា​ម៉ា​បាដ​៖ ក្រសួងសុខាភិបាល​នៃ​ប្រទេស​ប៉ា​គី​ស្ថាន បានប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ប្រទេស​ប៉ា​គី​ស្ថាន​បាន​បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​ថ្មី​ចំនួន ២.៩២៨ ករណី​បន្ថែមទៀត​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​។​

NCOC ដែលជា​នាយកដ្ឋាន​ដឹកនាំ​យុទ្ធនាការ​របស់​ប៉ា​គី​ស្ថាន​ប្រឆាំង និង​ជំងឺ​រាតត្បាត​បានបញ្ជាក់​ឲ្យ​ដឹងថា ចំនួន​ករណី​ឆ្លង​សរុប​របស់​ប្រទេស​នេះ​បាន​កើនឡើង​ដល់ ១.២១៨.៧៤៩ ករណី​ហើយ​។​

យោងតាម​សេចក្តីថ្លែងការណ៍​របស់ NCOC បាន​ឲ្យ​ដឹងថា​ខេត្ត Sindh ភាគខាងត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយមាន​ករណី​សរុប​ចំនួន ៤៤៨.៦៥៨ ករណី បន្ទាប់មក​គឺ​ខេត្ត Punjab ភាគ​ខាងកើត​នៃ​ប្រទេស​ដែលជា​កន្លែង​ដែលមាន​មនុស្ស​រស់នៅ​ចំនួន ៤១៩.៤២៣ នាក់​។​

NCOC ដដែល​បាន​បន្តថា អត្រា​វិជ្ជមាន​របស់​ប្រជាជន​នៅក្នុង​ប្រទេស មាន​ចំនួន ៥.០៨ ភាគរយ ក្នុងចំណោម​ការធ្វើ​តេស្ត​ទៅលើ​មនុស្ស​ចំនួន ៥៧.៦២៦ នាក់ ដែល​បាន​ធ្វើឡើង​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​។​មនុស្ស​សរុប ២៧.០៧២ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ រួមទាំង​អ្នកជំងឺ ៦៨ នាក់​ផ្សេងទៀត​ដែល​បាន​ស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ និង​មនុស្ស​ប្រមាណ ៤.៩៦០ នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ផងដែរ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Xinhua News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130