ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋមន្ត្រីការបរទេស​ហូ​ឡង់​លាឈប់​ពី​តំណែង​ដោយសារ​ភាពវឹកវរ​ក្នុងការ​ជម្លៀស​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​

អាំ​ស្ទែរ​ដាំ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហូ​ឡង់​លោកស្រី Sigrid Kaag បាន​លាលែង​ពី​តំណែង​ហើយ បន្ទាប់ពី​សភា​ជាន់​ទាប​បានអនុម័ត​លើ​ការស្តីបន្ទោស​ប្រឆាំងនឹង​រដ្ឋាភិបាល​ជុំវិញ ការដោះស្រាយ​ការជម្លៀស​ប្រជាជន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្រប​ពេលដែល​ក្រុម​តា​លី​បង់​កាន់កាប់​។​

នៅក្នុង​កិច្ចពិភាក្សា​សភា​កាលពី​យប់​ថ្ងៃ​ពុធ កន្លងទៅនេះ​លោកស្រី Kaag បាន​ទទួលស្គាល់ថា ការឆ្លើយតប​មានការ​យឺតយ៉ាវ​នឹងមាន​ភាពច្របូកច្របល់​ខ្លាំង ពី​សំណាក់​រដ្ឋាភិបាល​ចំពោះ​ការព្រមាន​អំពី​ស្ថានការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

បន្ទាប់ពី​ចលនា​នេះ​ត្រូវ​បានអនុម័ត​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោកស្រី Kaag បាន​និយាយ​ភ្លាមៗ​ថា លោកស្រី​នឹងដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​ដោយ​មិនចាំបាច់​ឲ្យ​សភា​សំរេច​ថា គណៈរដ្ឋមន្ត្រី​បានធ្វើ​សកម្មភាព​ដោយ​គ្មាន​ការទទួលខុសត្រូវ នោះឡើយ ។ លោកស្រី​ក៏បាន​បន្ថែមទៀតថា “ ខ្ញុំ​អាច​ទទួលយក​ផលវិបាក​នៃ​ការវិនិច្ឆ័យ​នេះ​បាន ក្នុងនាម​ជា​រដ្ឋមន្ត្រី​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​” ។​

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា លោកស្រី Kaag គឺជា​រដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល​ហូ​ឡង់​ដែល​កំពុង​កាន់អំណាច​ស្របពេល​មានការ​ចរចា ដើម្បី​បង្កើត​សម្ព័ន្ធ​ថ្មី​មួយ ដែល​កំពុង​កាន់អំណាច​បន្ទាប់ពី​ការបោះឆ្នោត​សកល​កាលពី​ខែមីនា កន្លងទៅនេះ​។ វា​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​ការលាលែង​ពី​តំណែង​របស់​លោកស្រី​នឹង​ជះឥទ្ធិពល​យ៉ាងណា​ចំពោះ​ការចរចា​ទាំងនោះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ NOS របស់​ប្រទេស​ហូ​ឡង់​បាន​រាយការណ៍​ថា​លោកស្រី Kaag បាន​និយាយថា​លោកស្រី​នឹង​នៅតែ​ជា​មេដឹកនាំ D66 ដែល​និង​បន្ត​នៅក្នុង​កិច្ចពិភាក្សា​ចម្រុះ​ដដែល​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130