ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាល​ខេត្តកំពត ទទួល​អំណោយ​សប្បុរសធម៌​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​

ខេត្តកំពត ៖ លោក ជាវ តា​យ អភិបាល ខេត្តកំពត នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានទទួល​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជូន​ដល់​រដ្ឋបាល​ខេត្តកំពត ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។​

លោក ជាវ តា​យ ក៏បាន​ថ្លែងអំណរគុណ ដល់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បាន​នាំយក​នូវ​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នាពេលនេះ​។​

លោក​បាន​បញ្ជាក់ថា សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។
លោក​បន្ថែមថា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទាំង​ទ្វេ​លោក​នឹង​ផ្តល់ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ​សង្កាត់ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។​
សូមជម្រាបថា​អំណោយ​ទាំងនោះ​រួមមាន​៖
-​ថវិកា​១០០​លាន​រៀល​
-​អង្ករ​២០​តោន​
-​ម៉ាស់​ចំនួន​១០០,០០០​ម៉ាស់​
-​និង​អាល់កុល​ចំនួន​១,០០០​លីត្រ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130