ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គិភ័យ​ឆាបឆេះ​ភោជនីយដ្ឋាន​ជី​ឌី នៅ​ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ

​ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ភោជនីយដ្ឋាន​មួយកន្លែង​ឈ្មោះ ភោជនីយដ្ឋាន ជី​ឌី​ដែល មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គឺ​ឡូ​ម៉ែត​លេខ​៣៦-៣៧ ។​

អគ្គិភ័យ​ឆាបឆេះ​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​០៩​និង​២៨​នាទី​ព្រឹក បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទាំងស្រុង អគារ​០១​ខ្នង ដែលមាន​ទំហំ ទទឹង​៣៥​ម៉ែត្រ និង​បណ្តោយ​៥០​ម៉ែត្រ សម្ភារៈ​សា​ឡុង​ពូក កង្ហារ ម៉ាស៊ីនត្រជាក់ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​ខូចខាត​ទាំងស្រុង ។​

សមត្ថកិច្ច​នគរបាល អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​និង​គ្រប់គ្រង​សភាព​ការ​ណ៌​បាន​ទាំងស្រុង​និង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន ០៤ គ្រឿង ។

តាម​ការបញ្ជាក់​ពីរ​ជំនាញ​និង​ម្ចាស់​ទីតាំង​ថា​អគ្គិភ័យ​ខាងលើ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា