ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​សម្រេច​បិទ​ផ្សារ​សហគមន៍​ស្តុក​ប្រវឹក​បន្ទាប់ពី​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ជា​បន្តបន្ទាប់​

ខេត្តបាត់ដំបង​៖​អាជ្ញាធរ​បានសម្រេច​បិទ ផ្សារ​សហគមន៍​ស្តុក​ប្រវឹក ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ស្តុក​ប្រ​វឹង ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ដោយ​មិនទាន់​ដឹង​មូលហេតុ ខណដែល​មន្ត្រី​ជំនាញ​សុខាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​រុក្ខ​គិរី កំពុង​យក​សំណាក​លើ​អ្នកពាក់ព័ន្ធ និង​បាន​រកឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់​ផងដែរ ។​

លោកស្រី ប៊ិន ប៉ូ​ឡែ​ន អភិបាលស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​ម្សិលមិញ ក្រុមការងារ​បាន​យក​សំណាក​លើ​អ្នកពាក់ព័ន្ធ​បាន​ចំនួន ៤៣០​នាក់ និង​បាន​រកឃើញ​វិជ្ជមាន​ចំនួន​៣៣​នាក់ ។
​លោកស្រី បញ្ជាក់​បន្ថែមថា ក្រោយពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នេះ អាជ្ញាធរ​បា​នស​ម្រ​ច​បិទ​ខ្ទប់ ភ្លាមៗ​ទីតាំង​ផ្សារ​សហគមន៍​ស្តុក​ប្រវឹក​តែម្តង​។ ចំណែក​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ ដែល​សុទ្ធសឹង​រស់នៅ​ជុំវិញ​ផ្សារ ត្រូវ​បិទ​ខ្ទប់​តាម​ខ្នង​ផ្ទះ មិន​អនុញ្ញាតិ​ឲ្យ​ចេញ​ក្រៅ​នោះទេ ។​

​លោកស្រី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ ចេញចូល​ផ្សារ​នេះ សូម​ប្រ​ញ៉ាប់​រួសរាន់​មក​យក​សំណាក​បន្ថែមទៀត ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130