ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច ឆ្មក់​ចូល​បង្ក្រាប​ល​ក្រុម​អ្នកញៀន​ល្បែង​ជាច្រើន​នាក់​នៅ​ខ​ណ្ឌឹ​ចំការមន​

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ឆ្មក់​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង ដែលជា​ប្រភេទ ហ្គេម​បាញ់​ត្រី និង​ល្បែង​ហ្គេម Slot Machines​យីហោ “​ជីន​សេង ទីក្រុង​អា​នី​ម​“ ស្ថិតក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

តាម​ពត៌មាន​ទទួលបាន​ទីតាំង​ល្បែង​មួយកន្លែង​នេះ​សំបូរ​ទៅដោយ​ក្រុម​អ្នកញៀន​ល្បែង ចូល​លេង​យ៉ាង​សប្បាយរីករាយ ក្នុងអំឡុង​ពេលដែល​ព​ល​រដ្ឋ​គ្រប់គ្នា​មានការ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​យ៉ាងណាក៏ដោយ ខណដែល​សមត្ថកិច្ច​ចុះបង្ក្រាប​នោះ ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​បាន​រត់​ចែក​ជើង​គ្នា​បាត់អស់ នៅសល់តែ​មនុស្ស​ប្រុស​ស្រី​មិន​ដល់​១០​នាក់​ទេ ត្រូវបាន​អាជ្ញាធរ​នាំខ្លួន​ទៅ​សាលាខណ្ឌ​ចំការមន ដើម្បី​ប្រគល់អោយ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ធ្វើការ​សាកសួរ​និង​បន្ត​និតិ​វិធី​។​ប៉ុន្តែ​សមត្ថកិច្ច​មិនបាន ដកហូត​សម្ភារៈ​អ្វី​ឡើយ​ដោយ គ្រាន់តែ​ធ្វើ​កំណត់ហេតុ​បិទ​ខ្ទប់​ប៉ុណ្ណោះ ។​

សូមជម្រាបថា ការចុះ​បង្ក្រាប​នេះ ធ្វើឡើង​នាយ​ប់​ថ្ងៃទី​១៧ ខែកញ្ញា ២០២១​នេះ ខណដែល​គេ​ដឹងថា​នេះ មិនមែនជា​លើក​ទី​១​ទេ ដែល​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​តែ​បាន​ចុះបង្ក្រាប​ច្រើនលើក​មកហើយ​តែ​មិនបាន​ប៉ុន្មាន​ផង ក៏​បើក​ឡើងវិញ នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្លូវ​មាស Golden Street មុខ​អាគារ The Bridge​ក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា