ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកទោស ១.១៩៥ នាក់​នៅ​ពន្ធនាគារ​មួយ​នៃ​ប្រទេស​ថៃ​ឆ្លង​កូ​វីដ​១៩

បាងកក​៖ ពន្ធនាគារ​មួយកន្លែង​នៅក្នុង​ស្រុក​មួង​ប្រទេស​ថៃ កំពុង​ត្រូវបាន​ប្តូរ​ទៅជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ វិញ បន្ទាប់ពី​អ្នកទោស​ចំនួន​ប្រមាណ ១.១៩៥ នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ។ ស្ថាប័ន​អប់រំ​កែប្រែ​សម្រាប់​ជនល្មើស​នោះ មាន​អ្នកទោស និង​បុគ្គលិក​ប្រហែល ២.៥០០ នាក់​ស្នាក់នៅ​។​

បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ប្រធានការិយាល័យ​សុខភាព​សាធារណៈ​ខេត្ត​ចារ​ពង្ស​សុខ​គារ (Charaspong Sukkree) បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ថា ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ត្រូវបានធ្វើ​ឡើងលើ​អ្នកទោស និង​មន្ត្រី​ពន្ធនាគារ​ទាំងអស់​តែម្ដង​។ លោក​បាន​បន្ថែមថា អ្នកទោស​ចំនួន ១.១៩៥ នាក់​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​វីរុស​កូ​វីដ ១៩ ហើយ​មិនមាន​ការរកឃើញ​ការឆ្លង​មេរោគ​នេះ​ទៅលើ​បុគ្គលិក​ពន្ធនាគារ​នោះទេ​។​

លោក​វេជ្ជបណ្ឌិត​ចារ​ពង្ស​បាន​មានប្រសាសន៍ថា​“ មណ្ឌល​កែប្រែ​នេះ​គឺជា​កន្លែង​បិទ​ជិត​ដោយ​គ្មាន​អ្នក​ខាងក្រៅ​ចូល​នោះទេ ដូច្នេះហើយ មន្ត្រី​អាច​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​បានល្អ​” ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ ប្រធាន​សុខាភិបាល​សាធារណៈ​ខេត្ត បាន​រាយការណ៍​ថា អ្នក​ផ្ទុក​ជំងឺ​កូ​វីដ ១៩ មួយចំនួនធំ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ពន្ធនាគារ ដោយ​អ្នកទោស​ចំនួន ៦៤ នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​ហើយ​ចំនួន​នេះ​ត្រូវបាន​គេ រំពឹងថា​នឹងមាន​ការកើនឡើង​បន្ថែមទៀត​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Bangkok Post

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា