ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​ថ្មី​ចំនួន ១៤.១០៩ ខណ​ស្លាប់​ចំនួន ១២២ នាក់​

បាងកក​៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ១៤.១០៩ នាក់​និង​មាន​អ្នកស្លាប់​ចំនួន ១២២ នាក់​បន្ថែមទៀត​ក្នុង​រយៈពេល ២៤ ម៉ោង​មុននេះ​។​

ដោយឡែក​ក្នុង​ចំនួន​ឆ្លង​ខាងលើនេះ​គឺមាន​ចំនួន ១៣,២៥៥ សម្រាប់​ប្រជាជន​ទូទៅ​និង ៨៥៤ ករណី​ដែលជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​ទន្ទឹមនឹងនេះ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ១៣,២៨០ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១,៤៣៤,០៣៨ នាក់​ដែល​ក្នុងនោះ ១,២៩០,១០១ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៥,១៥២ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៥,២៤៦ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​។​.​ភ្នំពេញ​ថ្មី​៕
​ប្រភព​៖ Bangkok Post

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា