ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ភ្នាក់ងារ​៖ Pogba អាច​នឹង​ត្រលប់មក Juventus វិញ​នៅ​ឆ្នាំក្រោយ​

កីឡា ៖ ខ្សែបម្រើ Paul Pogba របស់​ក្រុម​បិសាច​ក្រហម Manchester United អាច​នឹង​ត្រលប់​ទៅ Juventus វិញ​នៅពេល​កិច្ចសន្យា​របស់គេ​នៅ​ទឹកដី Old Trafford ផុតកំណត់​នៅ​ខែមិថុនា ឆ្នាំក្រោយ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​របស់​កីឡា​សញ្ជាតិ​បារាំង​រូបនេះ​គឺ​លោក Mino Raiola ។​

Pogba បានចាប់ផ្តើម​យុទ្ធនាការ​ឆ្នាំ ២០២១-២២ ក្នុង​ទម្រង់​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​បិសាច​ក្រហម​ដោយបាន​បញ្ជូន​បាល់​ដៃគូ​បាន​ចំនួន ៧ ដង​ក្នុងការ​បង្ហាញខ្លួន ៤ ប្រកួត​សម្រាប​ក្រុម ។​

​អនាគត​របស់​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​ជាមួយ​ក្រុម​ជើងឯក​អង់គ្លេស ២០ សម័យ​នៅតែ​មិន​ច្បាស់លាស់​នៅឡើយ​ទេ ទោះបីជា​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់គេ​នឹងត្រូវ​ផុតកំណត់​នៅ​ឆ្នាំ ២០២២ ក៏ដោយ​។​

​លោក Raiola បាន​ណែនាំ​ថា​កូនក្រុម​របស់គាត់​អាច​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុម​របស់លោក Ole Gunnar Solskjaer ប៉ុន្តែ​ភ្នាក់ងារ​ដ៏​ល្បី​រូបនេះ​ក៏បាន​និយាយ​ផងដែរ​អំពី​ការវិលត្រឡប់​ទៅកាន់​ទីក្រុង Turin វិញ​សម្រាប់ Pogba ។​

​លោក Raiola បាន​ប្រាប់ Rai Sport ថា “Paul Pogba ផុត​កុងត្រា​នៅ​ខែមិថុនា​ដូច្នេះ​យើង​នឹង​ពិភាក្សា​ជាមួយ Man Utd ហើយ​យើង​នឹង​មើលថា​តើ​មាន​អ្វី​កើតឡើង​? Juventus? Paul នៅតែ​ស្រលាញ់ Turin ។ មានឱកាស Pogba នឹង​ត្រលប់មក Juventus វិញ​ប៉ុន្តែ​វា​អាស្រ័យ​លើ​កិច្ចសន្យា ។​

Pogba ពីមុន​បាន​ចាក​ចេញពី Man United ទៅ Juventus នៅ​ឆ្នាំ ២០១២ ហើយ​បាន​ចំណាយពេល ៤​ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​ដោយ​ឈ្នះ​ពាន Serie A ៤ ដង​និង​ពាន Coppa Italia ២ ដង​មុននឹង​ត្រលប់មក Manchester វិញ​។ ចំណែក​ក្រុម Barcelona, Real Madrid និង Paris Saint-Germain ក៏ត្រូវ​បាន​គេ​ជឿជាក់ថា​កំពុង​តាមដាន​ស្ថានការណ៍​នេះ​របស់​កីឡាក​រូបនេះ​ផងដែរ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា