ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ាឡេស៊ី​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ ថ្មី​ចំនួន ១៧.៥៧៧ និង​ស្លាប់​ចំនួន ៣៨៨ នាក់​បន្ថែមទៀត​

គូ​ឡា​ឡាំ​ពួ​៖ យោងតាម​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​កូ​វីដ ១៩ ចំនួន ១៧.៥៧៧ នាក់​ទៀត​គិត​ត្រឹម​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ២.០៦៧.៣២៧ នាក់​។​

ករណី​ឆ្លង​ថ្មី​ចំនួន ៣ ករណី គឺជា​ការនាំ​ចូល​ហើយ ១៧.៥៧៤ ករណី គឺជា​ករណី​ក្នុងស្រុក នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ចេញ​ដោយ​ក្រសួង​ផ្ទាល់​។​ចំណែកឯ​ចំនួន​អ្នក​ស្លាប់មាន ៣៨៨ នាក់​ផ្សេងទៀត ដែល​ត្រូវបាន​កត់ត្រា​ផងដែរ ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​កើនឡើង​ដល់ ២២.៧៤៣ នាក់​។​

អ្នកជំងឺ​ចំនួន ២២.៩៧០ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​ជាសះស្បើយ ដែលនាំឱ្យ​ចំនួន​សរុប​នៃ​ការ​ជាសះស្បើយ​កើនឡើង​ដល់ ១.៨២៣.២៤៥ នាក់​។ ក្នុងចំណោម​ករណី​ឆ្លង​ខាងលើនេះ​ដែលមាន​ចំនួន ២២១.៣៣៩​នោះ គឺមាន​អ្នក​ដែល​នៅ​សេសសល់​មាន​ចំនួន ៧០៨ នាក់ ដែល​ត្រូវការ​ជំនួយ​ដង្ហើម​បន្ទាន់​។​

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ប្រទេស​ម៉ាឡេស៊ី បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ជូន​ប្រជាជន​ប្រមាណ ៦៦.៩ ភាគរយ​ដែល​បានទទួល​យ៉ាងហោចណាស់​មួយ​ដូ​ស ហើយ ៥៥.៥ ភាគរយ​បាន​ចាក់​ពេញលេញ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Xinhua News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា