ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្តាយមីង​មិន​នៅផ្ទះ​ឪពុកមារ​យក​កូនកាំបិត​គំរាម​ប៉ុនប៉ង​រំលោភ​ក្មួយ​ស្រី​

​រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថៃ្ង​ទី​១៧​ខែកញ្ញា​ឆាំ្ន​២០២១​នៅ​ចំណុច​ផ្ទះជួល​ក្រុម​៨​ផ្លូវ​៦០ ភូមិ​ផ្សារ​តូច​ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ មាន​ករណី​ឪពុកមារ​សាច់ថ្លៃ​យក​កបិត​គំរាម​ប៉ុនប៉ង​រំលោភ​ក្មួយ​ស្រី​តែ​មិន​សម្រេច​។

ជនរងគ្រោះ​ឈ្មោះ ផ​.​ប​ភេទ​ស្រី អាយុ ១៦​ឆាំ្ន មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ជួ​លស​ងា្ក​ត់​ទួល​សងែ្ក​ទី​១​ខណ្ឌឫស្សីកែវ ។ ជនសង្ស័យ​ឈ្មោះ​យឿន ជា ភេទ​ប្រុស អាយុ ៣៩​ឆាំ្ន​ជនជាតិ​ខែ្មរ មាន​ទីលំនៅ​ផ្ទះជួល​កើតហេតុ​ខាងលើ មុខរបរ មិន​ពិត​ប្រាក មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ចំណែក សម្ភារៈ​ដកហូត​បាន មានកាំបិត​បុ័ងតោ​ចំនួន​០១ ទុ​រវីស ចំនួន​០១​។

សមត្ថកិច្ច​បានឱ្យដឹង​ថា នៅវេលា​ម៉ោង​៤​និង​២០​នាទី​ថៃ្ង​ទី​១៧​ខែកញ្ញា​ឆាំ្ន​២០២១​ជនរងគ្រោះ​កំពុងតែ​ដេក​នៅក្នុង​បន្ទប់​ជួល​ជាន់​ឡៅតឿ ស្រាប់តែ​ជនសង្ស័យ ត្រូវជា​ពូ​ថៃ្ល បាន​ទាញ​ទា្វរ​ចាក់សោរ​និង​ឡើង​ចាប់​ជនរងគ្រោះ​រំលោភ និង​យក​កូនកាំបិត​គំរាម​ជនរងគ្រោះ​តែ​ត្រូវ​ជនរងគ្រោះ​ចាប់​កាំបិត​បាន​ប្រតាយប្រតប់​គ្នា ហើយ​ជនសង្ស័យ​បាន​វាយ​និង​ចាប់​ហែក​ខោ​ស្រាត ប៉ង​ធ្វើ​សកម្មភាព​រំលោភ តែ​មិនបាន​សំរេច ត្រូវ​ជនរងគ្រោះ​ស្រែក​ឱ្យគេ ជួយ​ផ្អើល​ដល់​អ្នកជិតខាង​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ធាក់​ទ្វារ​ទំ​លុះ​ចាប់​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។

ក្រោយពី​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា