ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Guterres ព្រមាន​ចិន និង​អាមេរិក​ឱ្យ​ចៀសវាង​សង្គ្រាមត្រជាក់​មុន​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​មកដល់​

វ៉ាស៊ីនតោន​៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អាន់​តូ​នី​ញ៉ូ​ហ្គូ​ទែ​រែស (Antonio Guterres) បាន​ព្រមាន​អំពី​បញ្ហា​សង្គ្រាមត្រជាក់​ដែល​អាច​នឹង​កើតមាន រវាង​ចិន និង​អាមេរិក ហើយ​លោក​បាន​អង្វរ​មហាអំណាច​ទាំង ២ ឱ្យ​រក​ដំណោះស្រាយ​ក្នុងការ​សម្របសម្រួលរ​វាង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង ២ ផងដែរ​។​

លោក Guterres បាន​និយាយ​នៅមុន​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​ពិភពលោក​ថា យើង​ត្រូវតែ​ចៀសវាង​សង្គ្រាមត្រជាក់​ឲ្យ​បាន ព្រោះ​វា​ប្រហែលជា​អាច​នឹង​គ្រោះថ្នាក់ ហើយ​ពិបាក​ក្នុងការ​គ្រប់គ្រង​ផងដែរ​។​

លោក ក៏បាន​បន្ថែមទៀតថា មហាអំណាច​សេដ្ឋកិច្ច​ធំៗ ទាំង ២ របស់​ពិភពលោក​គួរតែ​សហការគ្នា​នៅលើ​កិច្ចចរចា​ណាមួយ ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​លើ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ក៏ដូចជា​បច្ចេកវិទ្យា បើទោះបីជា​ប្រទេស​ទាំង ២ ធ្លាប់មាន​បញ្ហានយោបាយ​ជាមួយគ្នា​កន្លងមក​ក្ដី​។​

គួរ​បញ្ជាក់ថា កាលពី ២ ឆ្នាំមុន​លោក Guterres ធ្លាប់បាន​ព្រមាន​ទៅលើ​មេដឹកនាំ​ពិភពលោក​ទាំង ២ អំពី​ហានិភ័យ​នៃ​ពិភពលោក​ដែល​បាន​បែកខ្ញែក​គ្នា​ជា ២ ដាច់ដោយឡែក ដោយ​អាមេរិក និង​ចិន​បាន​បង្កើត ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងការ​ប្រកួតប្រជែង​គ្នា ក៏ដូចជា​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​យោធា​របស់​ពួកគេ​ផ្ទាល់​តែម្ដង​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា