ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ា​គី​ស្ថាន​ព្រមាន​ពី​លទ្ធភាព​ផ្ទុះ​សង្គ្រាមស៊ីវិល​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

អ៊ី​ស្លា​ម៉ា​បាដ​៖ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​នខា​ន់ (Imran Khan) បាន​ព្រមាន​ពី​ហានិភ័យ​នៃ​សង្គ្រាមស៊ីវិល​ដែល​អាច​នឹង​កើត​មាននៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ប្រសិនបើ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​នៅតែ​មិនអាច​បង្កើត​រដ្ឋាភិបាល ដែល​រួមបញ្ចូល​គ្នា​តែមួយ​បានទេ​នោះ​។​. ភ្នំពេញ​ថ្មី​

គួរ​បញ្ជាក់ថា លោក​ខាន់ បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន BBC ក្នុងអំឡុង​សន្និសីទ​មួយ​ថា ប្រសិនបើ​ពួកគេ​នៅតែមាន​ភាព​ខ្វែងគំនិត​គ្នា និង​មិនមាន​រដ្ឋាភិបាល​ដែល​រួមគំនិត​គ្នា​តែមួយ​នោះទេ នោះ​គឺ​វា​នឹងធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូលទៅក្នុង​សង្គ្រាមស៊ីវិល​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​វា​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​ផងដែរ​។

លោក​ខាន់ ក៏បាន​បន្ថែមទៀតថា ប្រទេស​របស់លោក​មាន​ការព្រួយបារម្ភ​ជា​ចម្បង​អំពី​លទ្ធភាព​នៃ​វិបត្តិ​មនុស្សធម៌ និង​ជនភៀសខ្លួន​ប្រសិនបើ​សង្គ្រាមស៊ីវិល​នេះ​ផ្ទុះឡើង​ពិតមែន​នោះ​។​

រដ្ឋាភិបាល​លោក​ខាន់ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​ពិភពលោក​ចូលរួម​ជាមួយនឹង​រដ្ឋា​ភិ​បាល​បណ្តោះអាសន្ន​រប​ស់​តា​លី​បង់​ដើម្បី​ការពារ​ការដួលរលំ​នៃ​រចនាសម្ព័ន្ធ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុងករណី​ផ្សេងៗ​ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​៕​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា