ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូបង្វឹក​ទាំង​៦​រូបនេះ​និយាយ​អ្វីខ្លះ​អំពី​លទ្ធផល​នៃ​ការចាប់​ពូ​ល​ពាន AFF Suzuki Cup

​កីឡា ៖ ការចាប់​ឆ្នោត​នៃ​ការប្រកួត​ពាន AFF Suzuki Cup 2020 បានចេញ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ខណៈ​ពូ​ល A រួមមាន​៖ ក្រុម​ជម្រើសជាតិ​ថៃ ,​មី​យ៉ាន់​ម៉ា , សឹង្ហ​បុរី ,​ហ្វីលីពីន និង​មួយក្រុម​ទៀត​រងចាំ​ក្រុម​ម​កប​ង្គ្រា​ប់​។​ចំណែក​ពូ​ល B រួមមាន កម្ពុជា ឡាវ ឥ​ណ្ឌុ​ន​ស៊ី ម៉ាឡេស៊ី និង វៀតណាម​។

​យ៉ាងណាមិញ​ក្រោយ​ការចាប់​ពូ​ល​រួច​គ្រូបង្វឹក​ចំនួន​៦​ប្រទេស​បានបង្ហាញ​ចំណាប់អារម្មណ៍​ខុសគ្នា ដោយ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម​លោក Park Hang Seo   បា​និយាយថា​′′ ខ្ញុំ​គិតថា​ក្រុម​ទាំងអស់​ដែល​វៀតណាម​នឹង​ប្រឈមមុខ​នៅក្នុង​ពូ​ល នឹងមាន​ការប្រកួត​ដ៏​ស្វិតស្វាញ ។ យើង​នឹង​ព្យាយាម​ដឹកនាំ​ឲ្យ​ល្អ​បំផុត​សម្រាប់​ការប្រកួត​ទាំងអស់​របស់​យើង ។ គោលបំណង​ដំបូង​របស់​យើង​គឺ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​,”​។​

​ចំណែក​គ្រូបង្វឹក​ម៉ាឡេស៊ី​លោក Tan Cheng Hoe  ​បាន​និយាយថា​′′ វៀតណាម​មើល​ទៅជា​ក្រុម​លេចធ្លោ​ជាងគេ​ក្នុង​ពូ​ល B ប៉ុន្តែ​យើង​មិនអាច​ផ្តោតលើ​តែ​វៀតណាម​បានទេ ។ ឥណ្ឌូណេស៊ី ក៏​ជា​ក្រុម​ខ្លាំង​មួយ ខណៈ​កម្ពុជា​ក៏មាន​កីឡាករ​មាន​ទេពកោសល្យ​ល្អ​ដែរ​,”​។​ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី​លោក Shin Tae Yong  បាន​លើកឡើងថា​′′ វៀតណាម និង​ម៉ាឡេស៊ី​គឺជា​ក្រុម​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ ។ ពួកគេ​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​ពួកយើង​នឹង​តស៊ូ​ដើម្បី​ឈ្នះ​គ្រប់ការ​ប្រកួត​,”​។ ដោយឡែក​គ្រូបង្វឹក​ឡាវ​លោក Selvaraj Vengadalam  ​បាន​និយាយថា​′′ បើ​មាន ម៉ាឡេស៊ី និង វៀតណាម ។ ប៉ុន្តែ​ក្រុម​ដទៃទៀត​មិន​រុញ​រា​ទេ ដូច្នេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ដោយមាន​ការរៀបចំ​ឲ្យ​បានល្អ យើង​នឹងត្រូវ​មើលងាយ​ប្រទេស​ណាមួយ​នោះទេ​.”​។​

ចំណែក​លោកស្រី Nualphan Lamsam អ្នកគ្រប់គ្រង​ថៃ បាន​និយាយថា  ′′ ជាមួយនឹង​ភាគី​អាស៊ាន​ដែល​កំពុង​រីកចម្រើន​យ៉ាង​លឿន យើង​មិនអាច​មិន​ចាប់អារម្មណ៍​ប្រទេស​ពាន​បាន​នោះទេ ។ ប៉ុន្តែ​ថៃ​ប្រាកដ​១០០%​ថា​ពួកគេ​អាច​នឹង​ដណ្ដើមបាន​ជើងឯក AFF Cup លើក​ទី​ប្រាំមួយ​នៅ​ឆ្នាំនេះ ′′​។ ខណៈ​គ្រូបង្វឹក​សិង្ហ​បុរី​លោក Tatsuma Yoshida ថា​  ′′ មិនមាន​ក្រុម​ល្អ​ឬ​អន់​នៅក្នុង​ការប្រកួត​នោះទេ ។ យើង​សុទ្ធ​តែមាន​មហិច្ឆតា​រៀងៗ​ខ្លួន នឹង​ព្យាយាម​លេង​ឱ្យ​អស់ពី​សមត្ថភាព ហើយ​តែងតែ​មានបំណង​ចង់​ក្លាយជា​ម្ចាស់​ជើងឯក តែ​យើង​ក៏​គួរតែ​យក​ការប្រកួត​នីមួយៗ​ដែល​វា​និង​គោលដៅ​ដើម្បី​រីកចម្រើន​និង​ចេញ​ឲ្យ​ផុតពី​វគ្គ​ចែក​ពូ​ល​ជាមុនសិន​ដែរ​,”​។​

​សូមជម្រាបថា ការប្រកួត​នឹងធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០២២​ខាងមុខ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា