ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស ៣ នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

កា​ប៊ុល​៖ នៅ​ថ្ងៃ​ពុធ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​បាន​រាយការណ៍​ថា មាន​មនុស្ស ៣ នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ​បាញ់សម្លាប់​នៅ​ទីក្រុង​ចា​ឡា​ឡា​បាដ (Jalalabad) រដ្ឋធានី​នៃ​ខេត្ត​ណា​ង​ហ្គា​ហា នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​.​ភ្នំពេញ​ថ្មី​

បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សារព័ត៌មាន (Tolo News) បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​អ្នក​ដែល​រស់នៅក្នុង​តំបន់​នោះបាន​ប្រាប់ថា ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅក្បែរ​ជំរំ​យោធា​មួយកន្លែង​។ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់មាន​មនុស្ស និង​ក្រុម​ណាមួយ​ចេញមុខ​អះអាង​និង​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​បាញ់ប្រហារ​នេះ​នៅឡើយ​ទេ​។​

សូមជម្រាបថា ក្នុង​រយៈពេល ៣ ថ្ងៃ​ចុង​ក្រោយនេះ​មនុស្ស​យ៉ាងតិច ៨ នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ទីក្រុង​នេះ​ដោយសារតែ​មានការ​វាយប្រហា​រ ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​។ អ្នកស្រុក​បាន​អះអាងថា ការ​បំផ្ទុះ​គ្រាប់បែក និង​ការវាយប្រហារ​ផ្សេងៗ​នេះ គឺ​បង្កឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម (IS) ប្រឆាំងនឹង​រដ្ឋាភិបាល​តា​លី​បង់​ផងដែរ​៕.​ប្រភព​៖ Xinhua NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា