ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលខេត្ត​បន្ទាយមានជ័យ រៀបចំ​ប្រគេន​ទេយ្យវត្ថុ ដល់​ព្រះសង្ឃ​ចំនួន ២៥៦​វត្ត​ទូទាំង​ខេត្ត​

​ខេត្តបន្ទាយមានជ័យ​៖ ដោយ​អនុវត្តន៍​តាម​សេចក្តីសម្រេច​លេខ ៩៥ របស់​រាជរដ្ឋាភិបាល ស្តីពី​ការផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ថ្ងៃ​សៅរ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុងនាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ មាន​សទ្ធា​ជ្រះថ្លា​បាន​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ​ប្រគេន ព្រះ​វរ​មុនី វ៉ា ចិន្តា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​មេគណ​ខេត្ត​គណៈធម្មយុត្តិកនិកាយ និង​ជា​ព្រះចៅអធិការ​វត្ត​សុវណ្ណ​បព្វ​តា​ខ្លា​កូន​ចាស់ ស្ថិតក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​ផ្នែក​ចង្ហាន់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ក្នុងឱកាស​រដូវ​ភ្ជុំ​នេះ ។​

ទេយ្យវត្ថុ និង​បច្ច័យ​ប្រគេន​រួមមាន អង្ករ ១២០ គីឡូក្រាម មី​៥​កេស ទឹកស៊ីអ៊ីវ ៥​យួរ ទឹកត្រី ៥​យួរ ទឹកបរិសុទ្ធ ៥​កេស ត្រីខ​១​កេស ខ្ទិ​ម​ស អំបិល ស្ករស និង​ថវិកា ៣០០ ដុល្លា ។ ទោះបីជា​បុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ​ត្រូវបាន​ផ្អាក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តែ​ក្នុងនាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ដឹកនាំ​ប្រជុំ​នឹង​រៀបចំ​ផ្តល់​ទេយ្យវត្ថុ​បែងចែក ឲ្យ​យក​គ្រឿង​បរិក្ខា​ទេយ្យវត្ថុ និង​បច្ច័យ​ទៅ​ប្រគេន​គ្រប់​ទាំង ២៥៦​វត្ត លើ ៦៥ ឃុំ​/​សង្កាត់ តាមរយៈ​ក្រុមការងារ​ចុះ​ពង្រឹង​តាម​មូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរ​ស្រុក​/​ក្រុង ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​ដល់​ចង្ហាន​ព្រះសង្ឃ​គ្រប់​អង្គ គ្រប់​វត្ត ដោយ​ធានា និង​អនុវត្តន៍​ទៅតាម​វិធាន​សុខាភិបាល និងសេចក្តីសម្រេច​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា