ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ក្នុង​គោលបំណង​បើក​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ឡើងវិញ

​ថៃ ៖ ប្រទេស​ថៃ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ដូ​ស​ជំរុញ ក្នុង​គោលបំណង​បើក​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ឡើងវិញ ខណៈ​ប្រជាជន​ប្រហែល ១០ ភាគរយ​បានទទួល​ការចាក់​វ៉ាក់សាំង Sinovac របស់​ចិន​ពេញ​២ ដូ​ស​។​

​មន្ត្រី​សុខាភិបាល​និយាយថា​មនុស្ស​ដែល​បានទទួល​វ៉ាក់សាំង Sinovac ២​ដូ​សរួច​អាច​ទទួលបាន​ការចាក់​វ៉ាក់សាំង AstraZeneca ជា​ដូ​ស​ជំរុញ ហើយ​ជនជាតិ​ថៃ​ជាង ៣ លាន​នាក់​មាន​សិទ្ធិ​ទទួលបាន​ការចាក់​វ៉ាក់សាំង ហើយ​គោលបំណង​របស់​យើង​គឺ​ដើម្បី​បង្កើន​ភាពស៊ាំ​ប្រជាជន​ក្នុង​សហគមន៍ ។​

​រដ្ឋាភិបាល​និយាយថា​សម្រាប់​ការចាក់​ដូ​ស​ជំរុញ​នេះ ពួកគេ​បាន​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន ១ លាន​ដូ​សកាល​ពីថ្ងៃ​សុក្រ ពោល​ជា​ថ្ងៃ​ឈប់សម្រាក​ដើម្បី​រំលឹក​ដល់​ការផលិត​ឱសថ ។ យុទ្ធនា​ការចាក់​ដូ​ស​ជំរុញ​នេះ​កើតឡើង នៅពេលដែល​ប្រទេស​ថៃ​សង្ឃឹមថានឹង​ទទួលយក​អ្នកទេសចរ​បរទេស​នៅ​ទូទាំងប្រទេស​ឡើងវិញ ។​

​សូមជម្រាបថា​រហូតមក​ដល់ពេលនេះ មានតែ​ប្រជាជន​ថៃ​ចំនួន ២៣ ភាគរយ​ប៉ុណ្ណោះ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញ​២ ដូ​ស ខណៈ​គោលការណ៍​របស់​មន្ត្រី​សុខាភិបាល ចង់​បង្កើន​ចំនួន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ឲ្យ ៧០ ភាគរយ​នៅ​ចុងឆ្នាំ​នេះ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា