ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង ៖ អត្ត​ព​លិ​ក​ដែល​មិន​ចាក់​វ៉ាក់សាំង​២​ដូ​ស​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២១​ថ្ងៃ​

ចិន ៖ គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ បាន​និយាយថា អត្ត​ព​លិ​ក​ដែល​មិន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ពេញលេញ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ២១ ថ្ងៃ​នៅពេល​ទៅដល់​ទីក្រុង​ប៉េកាំង​។​

​បន្ថែម​ពីលើ​នេះ ការធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩ ក៏​នឹងត្រូវ​ធ្វើឡើង​ជាប្រចាំ​ថ្ងៃ​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក្តី ខណៈ​គ្មាន​សំបុត្រ​លក់​សំរាប់​អ្នកទស្សនា​មកពី​ក្រៅប្រទេស​ឡើយ​។ មិន​ត្រឹមតែ​អ្នកទស្សនា​ពី​បរទេស​ទេ សូម្បី​ក្រុមគ្រួសារ​អត្ត​ព​លិ​ក​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ដែរ​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង នឹង​ដំណើរការ​នៅ​ខែកុម្ភៈ ខណៈ​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹងធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ​២០២២​ខាងមុខ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា