ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ត្រឹមតែ​៧​ថ្ងៃ​ណាត់​មក​រួម​រ័ក្ស​នៅ​បន្ទប់​ជួល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាង​ប្រុស​

​ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ស្គាល់​នារី​ជា​អ​និតិ​ជន​បានត្រឹមតែ​៧​ថ្ងៃ​ក៏​ស្រាប់តែ​ណាត់គ្នា​មក​រួម​រ័ក្ស​នៅក្នុង​បន្ទប់​ជួល​។​ប៉ុន្តែ​ល្ងាច​ឡើង​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាង​ប្រុស​តែម្តង​។​ហេតុការណ៍​ឃាត់ខ្លួន​យុវជន​ខាងលើ​ធ្វើ​ទ្បើង​នៅវេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃត្រង់ ថ្ងៃទី ២៩​ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅ​។​

លោក​វរសេនីយ៍ទោ ស៊ុន សារឿន នាយ​ការរង​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន បាន​ប្រាប់​អ្នក​យ​ព័​ត៍​មាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ធឿន រ៉ា​ម៉ាញ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​រោងចក្រ​កាត់ដេរ​អូរ​នាង ស្នាក់នៅ​បន្ទប់​ជួល ភូមិ​អូរ​ប្ញ​ស្សី សង្កាត់​ផ្សារ​ណ្តា​ល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ទោ ស៊ុន សារឿន បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ក្រោយ​រួម​រ័ក្ស​ហើយ ក៏​ស្រាប់តែ​ល្ងាច​ឡើង​ម្តាយ​ជនរងគ្រោះ​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​។​ភ្លាមៗ​នោះ​លោក​ក៏បាន​ដឹកនាំ​កំលាំង​នគរបាល​១​ក្រុម​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​
ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​ពិតមែន​ក្រោយពី​មាន​ទំនាក់ទំនង​ជាមួយគ្នារ​យៈ​ពេល​១​សប្តាហ៍​កន្លងមក​តាម​ហ្វេ​ស​ប៊ុ​ក ហើយ នៅវេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ នាង​បាន​ណាត់​ឲ្យ​ខ្លួន​ទៅយក​នាង​មកលេង​ក្នុង​បន្ទប់​ខ្លួន​ជួល ហើយ​ក៏បាន​រួមភេទ​ជាមួយ​នាង​បានសម្រេច​១​ដង​។​ជ​នស​ង្ស​យ័​បាន​បន្តថា ក្រោយ​រួមភេទ ខ្លួន​ក៏បាន​ដឹក​នាង​ទៅផ្ទះ​វិញ​។ លុះ​ល្ងាច ថ្ងៃ​ដដែល ត្រូវបាន​នគរបាល​ម​ក​ឃាត់ខ្លួន​តែម្តង ។​

លោក​វរសេនីយ៍ទោ ស៊ុន សារឿន បាន​ឲ្យ​ដឹង​ទៀតថា ផ្អែក​តាម​បណ្តឹង​របស់​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ​ធឿន រ៉ា​ម៉ាញ នគរបាល​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ចាត់ការ​តាម​និតិ​វិធី​ច្បាប់​នៅ​ព្រឹក ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២១​នេះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា