ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេខ្យល់​ដឹក​ពលករ​៥​នាក់​តាម​ម៉ូតូ​កង់​បី​បំរុង​លួច​ឆ្លងដែន​ទៅ​ថៃ​ត្រូវ​នគរបាល​ឃុំ​គោក​រមៀត​ឃាត់ខ្លួន​

​ខេត្តបន្ទាយមានជ័យ ៖ មេខ្យល់​ម្នាក់​លួច​ដឹក​ពលករ​៥​នាក់​តាម​ម៉ូតូ​កង់​បី​បំរុង​លួច​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ​ដោយ​ខុសច្បាប់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ធ្វើការ​ឃាត់ខ្លួន ខណដែល​នគរបាល​ប៉ុស្តិ៍​ដើរល្បាត​ចម្ងាយ​៣០០​ម៉ែត្រ​ខាងលិច រង្វង់​មូល​បឹង​ត្រកួន ត្រង់ចំណុច​កា​រ៉ា​ស់​សាំង ក្នុងភូមិ​សាស្ត្រ​ភូមិ​វ​ល្លិ៍​ប្រេង ឃុំ​គោក​រមៀត​។​

ជនសង្ស័យ​មានឈ្មោះ សៅ ឆដា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៩​ខែកញ្ញា ឆ្នាំ​២០២១ ។​

លោក​វរសេនីយ៍ទោ ស៊ុន សារឿន នាយរង​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត​ល្បាត​ខាងលិច​រង្វង់​មូល​បឹង​ត្រកួន​ក៏​ស្រាប់តែ​ប្រទះឃើញ​ប្រជាពលរដ្ឋ​ប្រុស​-​ស្រី ១​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់ ក្នុងនោះ​ក្មេង​២​នាក់ មាន​ទីលំនៅ​ភូមិ​ប៉ែន ឃុំ​លៀច ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ និង​មាន​អ្នកបើក​ម៉ូតូ​កង់​បី​មក​ដឹក​។ ដោយមាន​ការសង្ស័យ​ក៏​សួរនាំ ទើប​ដឹងថា ប្រជាពលរដ្ឋ​ទាំងនោះ​មានបំណង​ឆ្លងដែន​ទៅ​ថៃ​ដោយមាន​អ្នកបើក​ម៉ូតូ​កង់​បី​មក​ទទួលយក​។ ក្រោយពី​សួរនាំ​សមត្ថកិច្ច​បាន​បញ្ជូន​ប្រជាពលរដ្ឋ​និង​អ្នកបើក​ម៉ូតូ​កង់​បី​ទៅ​អធិការដ្ឋាន​នគរបាល ស្រុក​ថ្មពួក បន្ត​សួរនាំ​និង​មាន​វិធានការ​តាម​និតិ​វិធី​។​

លោក​វរសេនីយ៍ទោ ស៊ុន សារឿន ថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត នគរបាល​ស្រុក​ថ្មពួក បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សៅ ឆដា ហើយ​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​គេ​ពិតជា​មានបំណង​ដឹក​ពលករ ខ្មែរ​ទាំង​៥​នាក់ ក្នុងនោះ​ក្មេង​២​នាក់ ឆ្លងទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​ពិតប្រាកដ​មែន ដោយ​យក​ថ្លៃ​ដឹក​ចំនួន​៥០០​បាត ក្នុង​១​នាក់ ដឹក​ឆ្លង​ទៅដល់​ផ្លូវជាតិ​ក្នុង​ដី​ថៃ​។ ផ្អែកទៅលើ​ចម្លើយសារភាព​ជនសង្ស័យ កំ​លាំ​ជំនាញ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​និតិ​វិធី​នៅ​ព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១​នេះ​ផងដែរ​។​
ដោយឡែក​ពលករ​ទាំង​៥​នាក់ បានធ្វើ​ការអប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​រួច​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​រៀងៗ​ខ្លួន ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា