ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង​វាយលុក​ដែនអាកាស​តៃវ៉ាន់​

តៃប៉ិ​៖ តៃវ៉ាន់​បាន​រាយការណ៍​ពី​ការ​លុកលុយ​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន កាលពី​ថ្ងៃ​សុក្រ ដោយ​កងទ័ពអាកាស​ចិន​ដែល​បាន​ចូលទៅក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​ដោយមាន​យន្តហោះ​របស់​ចិន​ចំនួន ៣៨ គ្រឿង​បាន​ហោះ​ជា ២ ជួរ ស្រប​ពេលដែល​ទីក្រុង​ប៉េកាំង​បាន​នឹង​កំពុង​ប្រារព្ធ​ពិធី​បុណ្យជាតិ​របស់ខ្លួន គឺ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​.​ភ្នំពេញ​ថ្មី​

ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​របស់​តៃវ៉ាន់​ដែល​ដាក់ពង្រាយ​នៅ​តំបន់​ដែនអាកាស​នោះ បាន​ប្រយុទ្ធ​គ្នា​ជាមួយនឹង​យន្តហោះ​របស់​ចិន​ជាច្រើន​គ្រឿង ដែលមាន​ដូចជា យន្តហោះ J-16 ចំនួន ១៨ គ្រឿង យន្តហោះ​ចម្បាំង​ប្រភេទ Su-30 ចំនួន ៤ គ្រឿង យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ​ចំនួន ២ គ្រឿង រួម​ជាមួយនឹង​យន្តហោះ​ប្រឆាំង​នាវាមុជទឹក​ចំនួន ១៤ គ្រឿង​ផ្សេងទៀត កាលពី​ថ្ងៃ​សុក្រ​នេះ​។​

យោងតាម​ផែនទី​ដែល​ចេញ​ដោយ​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបង្ហាញ​ឲ្យ​ឃើញថា យន្តហោះ​របស់​ចិន​ក្រុមទី ១ បាន​ហោះហើរ​នៅក្នុង​តំបន់​មួយ​នៅ​ជិត​កោះ​ប្រា​តាស និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ២ គ្រឿង​ផ្សេងទៀត​បាន​ហោះហើរ​ទៅជិត​កោះ​អា​ត្លុ​ល​ផងដែរ​។​
ដោយឡែក ក្រុមទី ២ បាន​ហោះចូល​ទៅក្នុង​ប៉ុស្តិ៍​បា​ស៊ី ដែលជា​ចំណុច​បំបែក​រវាង​កោះ​តៃវ៉ាន់ និង​ប្រទេស​ហ្វីលីពីន ក៏ដូចជា​ផ្លូវទឹក​សំខាន់​មួយ​ដែល​ត​ភ្ជាប់​រវាង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជាមួយ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

មកដល់ពេលនេះ ចិន​នៅ​មិនទាន់បាន​ចេញមក​បញ្ជា​ក់​អំពី​សកម្មភាព​របស់​ខ្លួន​នេះ​នៅឡើយ​ទេ​។ ដោយ​កន្លងមក​ប្រទេស​ចិន បានប្រកាសថា ការធ្វើសកម្មភាព​ហោះហើរ​បែបនេះ​គឺ ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​តៃវ៉ាន់​ប៉ុណ្ណោះ​៕.
​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា