ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តា​លី​បង់ វាយឆ្មក់​ចូល​កន្លែង​លាក់ខ្លួន​របស់​ក្រុម IS នៅ​ភាគ​ខាងជើង​ទីក្រុង​កា​ប៊ុល​

កា​ប៊ុល​៖ យោងតាម​របាយការណ៍​របស់​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​អះអាងថា ក្រុម​យុទ្ធជន​ចលនា​របស់ខ្លួន​បាន​វាយឆ្មក់​ចូល​កន្លែង​លាក់ខ្លួន​មួយ​របស់​ក្រុម IS នៅ​ភាគ​ខាងជើង​ទីក្រុង​កា​ប៊ុល កាលពី​ថ្ងៃ​សុក្រ ដោយ​សម្លាប់ និង​ចាប់ខ្លួន​ក្រុម​សកម្មប្រយុទ្ធ​នោះ​មួយចំនួន​ផងដែរ​។​.​ភ្នំពេញ​ថ្មី​

អ្នកនាំពាក្យ​របស់​ក្រុម​តា​លី​បង់​លោក Bilal Karimi បាន​ឲ្យ​ដឹងថា ការ​វាយឆ្មក់ កាលពី​ថ្ងៃ​សុក្រ បាន​កើតឡើង​នៅក្នុង​ទីក្រុង Charikar ក្នុង​ខេត្ត Parwan ។​

លោក Karimi បាន​បញ្ជាក់ថា ការ​វាយឆ្មក់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការចាប់ខ្លួន​សមាជិករ​បស់​ក្រុម IS ចំនួន ២ នាក់ ពី​សំណាក់​ក្រុម​តា​លី​បង់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅតាម​ដងផ្លូវ ដែល​ការ​បំផ្ទុះ​នោះ​គឺ​សំដៅ​មកលើ​យានយន្ត​របស់​ក្រុម​តា​លី​បង់​តែម្ដង​នៅក្នុង​ទីក្រុង ដែល​បណ្តាល​ឲ្យ​មនុស្ស ៤ នាក់​រងរបួស​។​

លោក​បាន​បន្ថែមថា អ្នក​ទាំង ២ នាក់​នោះ​ត្រូវបាន​សាកសួរ ហើយ​ព័ត៌មាន​ដែល​ពួកគេ​បានផ្តល់​ឲ្យ​នោះ បាន​ជួយ​ឲ្យ​ក្រុម​តា​លី​បង់​កំណត់​អត្តសញ្ញាណ​កន្លែង​លាក់ខ្លួន​របស់​ក្រុម IS នេះ​បានតែ​ម្ដង​៕.
​ប្រភព​៖ Sputnik NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា