ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​បញ្ជូន​វ៉ាក់សាំង​ការពារ​កូ​វីដ​ជាង ៨ លាន​ដូ​ស​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​

វ៉ាស៊ីនតោន​៖ សហរដ្ឋអាមេរិក​បាន​ប្រកាស កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​កំពុង​រៀបចំ​បញ្ជូន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ -១៩ ប្រភេទ Pfizer ជាង ៨ លាន​ដូ​ស ផ្ដល់​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស និង​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត ក្នុង​រលក​ចុងក្រោយ​នៃ​ជំនួយ​ដល់​ពិភពលោក ដែល​កំពុង​ជួប​ការលំបាក​ក្នុងការ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ​។​.​ភ្នំពេញ​ថ្មី

មន្ត្រី​សេត​វិមាន​ម្នា​ក់បាន​ប្រាប់​ឲ្យ​ដឹងថា ការដឹកជញ្ជូន​តាម​ជើងយន្តហោះ​ចំនួន ៥ ដែលមាន​វ៉ាក់សាំង​ចំនួន​សរុប ៥.៥៧៥.០៥០ ដូ​សនឹង​ទៅដល់​ប្រទេស​ហ្វីលីពីន​នៅ​សប្តាហ៍​ក្រោយ​។​

មន្ត្រី​រូបនេះ​បាន​បន្តថា វ៉ាក់សាំង​ចំនួន ២.៥០៨.៤៨០ ដូ​ស​ផ្សេងទៀត នឹង​ទៅដល់​ប្រទេស​បង់​ក្លា​ដែ​ស​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះហើយ ដែលជា​ការបរិច្ចាគ​តាមរយៈ​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ផងដែរ​។​

យោងតាម​មូលដ្ឋាន​ទិន្នន័យ​របស់ AFP បាន​បញ្ជាក់ថា ប្រជាជន​របស់​ប្រទេស​បង់​ក្លា​ដែ​សមាន​ប្រហែល ១០ ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ បាន​ពេញលេញ​៕.
​ប្រភព​៖ CAN NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា