ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Man City ដាក់ពាក្យ​បណ្តឹង​ទៅ Liverpool អំពី​អ្នកគាំទ្រ​ស្តោះ​ទឹកមាត់​ដាក់​បុគ្គលិក​

​កីឡា ៖ ក្រុម​មេឃ​ខៀវ Manchester City បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ក្រុម​ហង្ស​ក្រហម Liverpool បន្ទាប់ពី​បាន​ចោទប្រកាន់ថា​អ្នកគាំទ្រ​ម្នាក់​បាន​ស្ដោះ​ទឹក​ដាក់​បុគ្គលិក​របស់​ពួកគេ​នៅក្នុង​តង់​ទី ១ នៃ​លទ្ធផល​ស្មើ ២-២ នៅ​កីឡដ្ឋាន Anfield ។​

​អ្នកចាត់ការ​ទូទៅ​លោក Pep Guardiola បាន​និយាយថា​លោក​មិន​បានដឹង​អំពី​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​ត្រូវបាន​ជូនដំណឹង​ជា​បន្តបន្ទាប់​។​លោក បាន​និយាយ​ក្រោយ​ការប្រកួត​ថា​ដែល​ក្រុម​របស់ខ្លួន​តាម​ក្រោយ​ជាមួយ​លទ្ធផល​ស្មើ​៖«​ពួកគេ (​បុគ្គលិក​) បាន​ប្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនបាន​ឃើញ​ទេ​»​។ «​ខ្ញុំ​ប្រាកដ​ណាស់​ថា Liverpool នឹង​ចាត់វិធានការ​ទល់នឹង​បុគ្គល​នេះ​។ ខ្ញុំ​ដឹងថា​ល្អ​ជាង​អាកប្បកិរិយា​នេះ​»​។​

​យ៉ាងណាមិញ​ជុំវិញ​ករណីនេះ Liverpool កំពុង​ស៊ើបអង្កេត ហើយ​កំពុង​មើល​វីដេអូ CCTV ពី​តំបន់​នោះ​ផងដែរ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា